ភ្នំពេញ៖ មុននេះតារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចេញបទចម្រៀងមួយដែលមានចំណងជើងថា”ទេវរាជ” រហូតមានគេហទំព័រថៃមួយបានប្រតិកម្មខ្លាំង។ ប្រតិកម្មព្រោះតែគេហទំព័រនេះលើកឡើងថា បទចម្រៀងនេះបានដៀមដាម ត្រង់ផ្នែកដែលលើកឡើងថា”យើងគឺជាអ្នកខ្លាំង ពូជអ្នកចម្បាំង សូម្បីតែខ្មាំង នៅតែខ្ចីតួអក្សរ” ក្នុងនោះក៏មានខ្លឹមសារមួយចំនួននៃបទចម្រៀងនេះបានរំលេចអំពីសិល្បៈវប្បធម៌កេរ្តិ៍ដំណែលដែលបុព្វបុរសខ្មែរបានបន្សល់ទុក។
ក្លាយជាវេទិការបញ្ចេញយោបល់ថ្មីទៀតហើយក្រោយពីបទចម្រៀងថ្មីរបស់តារាចម្រៀងស្រីទេព បូព្រឹក្ស គឺបទ”ទេវរាជ” មិនបានប៉ុន្មានថ្ងៃផង។ បញ្ចេញយោបល់ក៏ព្រោះតែមុននេះមានគេហទំព័ររបស់ថៃមួយបានបញ្ចេញប្រតិកម្មទៅនឹងអត្ថន័យនៃខ្លឹមសារនៃបទចម្រៀងរបស់ទេពបូព្រឹក្សថាកំពុងតែដៀមដាមទៅកាន់ពលរដ្ឋថៃ។ ទោះជាយ៉ាងណាមុននេះស្រាប់តែគេបានឃើញគណនីយហ្វេសប៊ុកផេក Ditway Forever ដែលគេដឹងថាជាគណនីយហ្វេសប៊ុកគាំទ្រតារាចម្រៀង ជីដេវីត និងទេព បូព្រឹក្សបានបញ្ចេញសំណេរមួយយ៉ាងវែងអបដោយការរូបភាពនៃការថតនូវសំណេររបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដែលបានចោទប្រកាន់ទៅកាន់តារាចម្រៀង ជីដេវីត និងទេពបូព្រឹក្ស ថាជាមនុស្សមានភាពច្រណែនព្រោះតែឃើញ…ល្បីនៅថៃ និងមានតារាថៃជាច្រើនចង់សហការ និងលើកឡើងថាប្តីប្រពន្ធតារាចម្រៀងមួយគូនេះគឺជាឧបសគ្គបាំងផ្លូវរបស់តារាចម្រៀងម្នាក់ថែមទៀតផង។ ឆ្លើយតបទៅនឹងការចោទប្រកាន់នេះគណនីយ Ditway Forever បានបញ្ចេញសារព្រមានថា៖ គាំទ្រអ្នកណាជាសិទ្ធរបស់អ្នក តែកុំហួសហេតុបែបនេះ‼️ បើអ្នកយល់ត្រូវថាខុស វាជាសិទ្ធ វាជាគំនិតដ៏អគតិរបស់អ្នក តែអ្នកមិនមានសិទ្ធប្រមាថមើលងាយគេនោះទេ ខ្ញុំសូមផ្តាំ! អ្នកឯងក៏មិនរួចខ្លួនដែរ។ ពួកខ្ញុំមានមោទនភាពណាស់ដែល Idol របស់ខ្ញុំមានស្នាដៃល្អៗ សរសេររៀបរាប់លើកពីប្រវត្តិសាស្ត្រ មិនមែនសរសេរលើកតែពីខ្លួនឯងទេ! ហើយពួកខ្ញុំប្រហែលជាមានសំណាងជាងពួកឯង ដែលបងដេវីត មាន Channel Telegram របស់គាត់ តែងតែនិយាយលេងជាមួយអ្នកគាំទ្រគាត់ ពេលខ្លះក៏ជួយណែនាំដល់អ្នកគាំទ្រគាត់ អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ Channel Telegram មានដូចគ្នា អ្នកឯង ឬក្រុមការងារអ្នកឯង គួរតែណែនាំអ្នកគាំទ្រផង! ការទប់ស្កាត់វាមិនបានលុបបំបាត់ទាំងស្រុងនោះទេ តែវាក៏អាចជួយកាត់បន្ថយបានខ្លះដែរ។ អ្នកធ្វើ FanPage ទាំងឡាយ មិនថា Facebook ឬ TikTok អ្នកគួរតែអាណិត Idol របស់អ្នកផង។ សម្រាប់ Idol របស់ពួកខ្ញុំ ពួកខ្ញុំចេះមើលថែហើយ!
អាចនឹងក្លាយជាសង្គ្រាមពាក្យសម្តីជាថ្មីដែរឬទេក្រោយពីក្រុមអ្នកគាំទ្រតារាចម្រៀង ជីដេវីតបញ្ចេញសារក្តៅគគុកបែបនេះដែលគេនៅបន្តរង់ចាំតាមដានបន្តទៀតថាតើករណីនេះនឹងស្ងប់ស្ងាត់ទៅវិញដែរឬយ៉ាងណា៕
ដោយ ៖ វឌ្ឍនា