ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១គ្រឿង ម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១គ្រឿង មានម៉ូតូចំនួន ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ។
សូមបញ្ជាក់ថា : ប្រជាពលរដ្ឋបានយល់ដឹងច្រើនអំពីច្បាប់ចរាចរណ៍ ពួកគាត់ចូលរួមគោរព ដែលជាកត្តាលមួយយ៉ាងសំខាន់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងមិនសូវមានការប៉ះទង្គិចពាក្យសំដីណាមួយ រវាងប្រជាពលរដ្ឋ និងមន្ត្រីនគរបាលចរាចរណ៍អនុវត្តច្បាប់ ។
សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា យើងកុំខ្លាចមន្ត្រីនគរបាលចរាចរណ៍ យើងត្រូវអនុវត្តច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ៕
ដោយ ៖ សហការី