ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ១០នាក់ និងស្រាល ៥នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១២លើក មាន កត្តាល្បឿន ៧លើក ប្រជែងគ្រោះថ្នាក់ ២លើក បត់គ្រោះថ្នាក់ ១លើក កត្តាយាន ១លើក និងកត្តាអាកាសធាតុ ១លើក ។
ជាក់ស្តែង រថយន្តដឹកទំនិញនិងរថយន្តដឹកស្រាបៀរបានប្រលះគ្នាទាំងព្រឹកព្រលឹមបណ្តាលឲ្យស្រាបៀរជ្រុះរាយប៉ាយពេញផ្លូវ នៅតាមបណ្ដាញផ្លូវជាតិលេខ៣ម្តុំវត្តស្លែង នៅវេលាម៉ោង០៥:៥០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ ៖ សហការី