ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា : ព្រឹកថ្ងៃអាទិត្យ ១៤រោចខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក។ ក្នុងពិធីសំណេះសំណាលនេះផងដែរ មានការចូលរួមពីសំណាក់ លោកអនុប្រធានប្រចាំការ លោក-លោកអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត សមាជិកក្រុមការងារ ផែនរដ្ឋបាលយុវជនគណបក្សខេត្ត ថ្នាក់ដឹកនាំយុវជនគណបក្សស្រុករមាសហែក ថ្នាក់ដឹកនាំគណបក្សឃុំទាំង១៦ និងភ្នាក់ងារគណបក្សនៅទូទាំងស្រុករមាសហែក សរុបចំនួន ៥១២នាក់ នៅសាលប្រជុំគណបក្សស្រុករមាសហែក។
មតិសំណេះសំណាល:
-រម្លឹកឡើងវិញពីតួនាទីនិងសារសំខាន់នៃភ្នាក់ងារគណបក្សនៅតាមការិយាល័យបោះឆ្នោត នីមួយៗ
– ការពិនិត្យឯកសារសម្រាប់ការបោះឆ្នោតឲ្យបានរួចរាល់
– ត្រូវសហការជាមួយគណបក្សឃុំនៅក្នុងការជំរុញប្រជាជនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា កុំមានការយឺយ៉ាវ និងត្រូវរំលឹកដល់សមាជិកនែគ្រួសារនីមួយៗ អ្នកជិតខាងឲ្យទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា
-ការរៀបចំកម្លាំងយុវជនដើម្បីជួយ ដឹកជញ្ជូន សមាជិកបក្សដែលមានវ័យជរា និងលំបាកនៅក្នុងការធ្វើដំណើរ
-សូមភ្នាក់ងារគណបក្សត្រូវមានការប្រុងប្រយ័ត្ន ថែរទាំសុខភាពឲ្យបានល្អ
-ចំពោះភ្នាក់ងារគណបក្សដែលត្រូវបោះឆ្នោតនៅការិយាល័យផ្សេងពីការិយាល័យសង្កេតការណ៍ត្រូវរួសរាន់បោះឆ្នោតឲ្យបានមុនគេ និងត្រឡប់មកអនុវត្តភារកិច្ចរបស់ខ្លួនវិញ ឱ្យបានរួសរាន់។
-រំលឹកដល់សមាជិកបក្សទាំងអស់ កុំប្រើប្រាស់ស្លាកសញ្ញាគណបក្សដូចជាអាវ មួក នៅក្នុងការិយាល័យបោះឆ្នោត៕
ដោយ ៖ សហការី