ព័ត៌មានទាន់ហេតុការណ៍៖

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការបោះឆ្នោត គឺជាមធ្យោបាយដែលល្អបំផុតសម្រាប់ការជ្រើសរើសមេដឹកនាំប្រទេស ដោយធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម

ចែករំលែក៖

ភ្នំពេញ ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព នាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា : ការបោះឆ្នោត គឺជាមធ្យោបាយដែលល្អបំផុតសម្រាប់ការជ្រើសរើសមេដឹកនាំប្រទេស ដោយធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម។ 

លោកបណ្ឌិតបញ្ជាក់ថា : ហេតុដូច្នេះសូមពុកម៉ែ បងប្អូន ទាំងអស់គ្នាអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃទី ២៣ កក្កដាខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ,ការប្ដូររាជរដ្ឋាភិបាល ឬរដ្ឋាភិបាល ដឹកនាំប្រទេស គឺ មានវិធីសាស្រ្តតែបីទេ : 

ទី១-តាមរយៈការបោះឆ្នោត

ទី២-តាមការធ្វើរដ្ឋប្រហារ ឬតាមកងកម្លាំងប្រដាប់អាវុធ 

ទី៣-គឺធ្វើតាមរយៈ ការបំផុសបដិវត្តន៍ប្រឆាំង ។

៣ហ្នឹង ! ប្ដូរតាមរយៈការបោះឆ្នោត, ប្ដូរតាមរយៈនាំប្រជាពលរដ្ឋធ្វើបដិវត្តន៍ នៅប្រទេសច្រើនដែលមាន ,ហើយប្ដូរ តាមរយៈធ្វើរដ្ឋប្រហារ។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា : នៅស្រុកយើងធ្លាប់ហើយ ឆ្នាំ១៩៧០ អញ្ចឹងសម្រាប់យើង សម្រាប់គណបក្សប្រជាជនរបស់យើង ដាច់ខាតត្រូវតែរក្សារបប ប្រជាធិបតេយ្យ ,ផ្លាស់ប្ដូររដ្ឋាភិបាល ធ្វើតាមច្បាប់រដ្ឋធម្មនុញ្ញ ធ្វើតាមការបោះឆ្នោត កុំឱ្យមានបាតុភាពកើតមានឡើងតាម ការធ្វើសង្គ្រាមដើម្បីប្លន់អំណាច ការធ្វើរដ្ឋប្រហារ ឬមួយក៏ការបំផុសលើកប្រជាពលរដ្ឋឲ្យមក ទម្លាក់រដ្ឋាភិបាលតាមការបដិវត្តន៍ពណ៌ រឿងបដិវត្តន៍ប្រជាជន ! ដាច់ខាតយើងត្រូវរក្សាឲ្យបាននូវសន្តិភាព , ពីព្រោះថាការផ្លាស់ប្ដូរតាមរយៈ អំពើហិង្សាបដិវត្តន៍ពណ៌ ឬមួយកងកម្លាំងប្រាប់អាវុធ មិនដែលធានាបាននូវសន្តិភាពទេ បែកបាក់ហើយ ! គ្មានប្រទេសណាដែលអាចធានាសន្តិភាពបានទេ មើលមជ្ឈិមបូព៌ា។ ដូច្នេះទប់ឧបាយកល 2 , គឺនៅសល់តែមួយទេ តាមរយៈលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត 5 ឆ្នាំម្ដង ។

លោកបណ្ឌិតបន្តថា , យើងត្រូវប្រកួតប្រជែង តាមរូបមន្តនឹងដែរ កុំឱ្យអាពីរនោះទៀតវាកើត ! ។ ក្នុងលំហរប្រជាធិបតេយ្យ យើងត្រូវគ្រប់គ្រងស្ថានភាព ហើយយកឈ្នះឲ្យបានគ្រប់អាណត្តិទាំងអស់ ឱ្យឈ្នះជោគជ័យ ឈ្នះឱ្យស្អាត ដែលយើងត្រូវទទួលបាន ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លៃទៀតថា : ព្រោះធ្វើបែបនេះវាចំណេញសម្រាប់ជាតិយើង សម្រាប់ប្រជាពលរដ្ឋយើង សម្រាប់កូនចៅយើងទាំងអស់គ្នា ។ ពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងការប្រកួតប្រជែងគ្នា បម្រើប្រជាពលរដ្ឋ មានវិធីតែមួយទេ ! ហើយមិនត្រឹមតែយើងទេ , ត្រូវឱ្យប្រជាពលរដ្ឋយើង ជ្រើសយកជម្រើសនេះ  ជម្រើសតែមួយគត់ ! បើគាត់ចង់ប្ដូរ រដ្ឋាភិបាល សូមឱ្យគាត់បោះឆ្នោត , ហើយកុំឲ្យជឿគេនូវការបំផុស ធ្វើអ្វីមួយដែលបំផ្លាញការបោះឆ្នោត បំផ្លាញប្រទេសខ្លួនឯង ឬបំផ្លាញសុខសន្តិភាពនោះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖