ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿនញៀនក្រុងប៉ៃលិនចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ករណីជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចក្រុងបានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទីរសៀល កម្លាំងផែនប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការស្រាវជ្រាវស៊េីបអង្កេត និងបង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី នៅចំណុចរោងចំការទុកចោល ស្ថិតនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ម៉េង ស៊ូហ្វីយ៉ាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)ឆែកឆេររកឃេីញម្សៅក្រាម ពណ៌សថ្លាសង្ស័យម៉ាទឹកកក ចំនួន០១កញ្ចប់ទម្ងន់១,៩៧ក្រាម សាច់ថ្នាំសុទ្ធ។ 

២-ឈ្មោះ ម៉េង វិណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+) ។

៣-ឈ្មោះ សារី មូសេី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)។

៤-ឈ្មោះ នាក់ ម៉ានិត ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅកេីត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)។

៥-ឈ្មោះ សឿន ផានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)ឆែកឆេររកឃេីញម្សៅក្រាម ពណស៌ថ្លា សង្ស័យម៉ាទឹកកកចំនួន០៤កញ្ចប់,ធំ០១កញ្ចប់ ទម្ងន់៣,៤៨ក្រាម សាច់ថ្នាំសុទ្ធ។  

-វត្ថុតាងដកហូតសរុបរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៥កញ្ចប់,ធំ០១កញ្ចប់ទម្ងន់៥,៤៥ក្រាម។  

២-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។

ក-ម៉ាក iphoneខូច ចំនួន០១គ្រឿង។

ខ-ម៉ាក oppo ពណ៌ខ្មៅ ចំនួន០១គ្រឿង។

គ-ម៉ាក ViVo ពណ៌ខៀវ ចំនួន០១គ្រឿង។

៣-ម៉ូតូចំនួន០៣គ្រឿង៖

ក-ម៉ាកHonda dream ពណ៌ខ្មៅ គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០២០ ចំនួន០១គ្រឿង។ 

ខ-ម៉ាកHonda dream ពណ៌ក្រហម ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខកំពង់ចាម1U-2263 ចំនួន០១គ្រឿង។ 

គ-ម៉ាកHonda Wave ពណ៌ខ្មៅ ពាក់ផ្លាក លេខកំពត1G-4461 មិនចាំស៊េរី ចំនួន០១គ្រឿង។ 

សមត្ថកិច្ចជំនាញបានបន្តថា ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖