ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពត អំពាវនាវដល់ជំនាញមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនអនាមិក បានបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេក ដោយដាក់ឈ្មោះលោក

ចែករំលែក៖

ខេត្តកំពត ៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានបង្ហោះលើផេកផ្លូវការ   អំពាវនាវដល់ជំនាញមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនអនាមិក បានបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេក ដោយដាក់ឈ្មោះលោក ។ 

ឮលោកអភិបាលខេត្តកំពត បានលើកឡើងថា: ខ្ញុំបាទសូមគោរពជម្រាបជូន ពុកម៉ែ បង ប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពត និងសាធារណៈជនមេត្តាជ្រាបថា៖ មានជនអនាមិក បានបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេក ដោយដាក់ឈ្មោះខ្ញុំបាទ ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្កអោយមានការភាន់ច្រឡំ ពីសាធារណៈជន។

   លោកបន្តថា :   ខ្ញុំបាទសូមជម្រាបជូនថា៖ ខ្ញុំបាទមានអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេកផ្លូវការ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១។

   ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវដល់ជំនាញមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា : ការបោះឆ្នោតជិតមកដល់ មានក្រុមជនបំពុលសង្គម បង្កើតនូវព័ត៌មានក្លែងក្លាយ បង្កើត facebook ក្លែងក្លាយ ក្នុងចេតនាទុច្ចរិត រំខានរារាំងដល់ការបោះឆ្នោត ដូច្នេះសមត្ថកិច្ច អាជ្ញាធរ បាននឹងកំពុងធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទប់ស្កាត់ បន្សាបព័ត៌មានក្លែងក្លាយ ស្វែងរកចាប់ខ្លួនក្រុមបំពុលសង្គមទាំងនេះ អនុវត្តទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖