ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី លី ធុជ ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ គោលដៅនយោបាយរបស់រាជារដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នៅអាជ្ញាធរមីនកម្ពុជា នាព្រឹកថ្ងៃទី១៨ខែកក្តដាឆ្នាំ២០២៣ មានរៀបចំពិធីសន្និសីទកាសែតមួយស្ដីពីសកម្មដើម្បីសម្រេចនូវ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជានិងមានអញ្ជើញចូលរួមពីសំណាក់មន្រ្តីបច្ចេកទេស អគ្គលេខាធការ រួមទាំងទីប្រឹក្សាអាជ្ញាធរមីនមួយចំនួនទៀត ។

ថ្លែងក្នុងសន្និសីទនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា សន្និបាតគោលនយោបាយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានគាំទ្រ និងចូលរួមសកម្មដើម្បីសម្រេចនូវ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ជម្រុញការអនុវត្ត “កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឲ្យបានជាអតិបរមា”។

ទេសរដ្ឋមន្រ្តី អនុប្រធានទី១ បានបញ្ជាក់ក្នុងនាមសម្តេចតេជោ ហ៊ុនសែនជាប្រធានអាជ្ញាធរមីននិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើបច្ចុប្បន្នភាពដូច្នេះថា ដើម្បីឲ្យឆ្នាំ២០២៥ កម្ពុជាគ្មានគ្រាប់មីន ការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាមញញឹម សម្តេចបានអំពាវនាវសប្បុរជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។

តាមរបាយការណ៏របស់អាជ្ញាធរមីនបានអោយដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៣  (ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣)

  ផ្ទៃដីបោសសម្អាតរួចសរុបចំនួន ២១៤.៩៣៤.៩៤៥ ម៉ែត្រក្រឡា (២១៥ គីឡូម៉ែត្រក្រឡា) ក្នុងនោះផ្ទៃដីមានមីនបោសសម្អាតរួច ១១២.៩៣៧.៧០៨ ម៉ែត្រក្រឡា (១១៣ គីឡូម៉ែត្រក្រឡា)

  មីនប្រឆាំងមនុស្ស ចំនួន ១២ ២៩៦ គ្រាប់ 

  មីនប្រឆាំងរថក្រោះ ចំនួន ៨៧ គ្រាប់ និង

  យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣១ ៣០៧ គ្រាប់។ 

  ប្រជាពលរដ្ឋទទួលផលចំនួន ១៥៣ ៧៥០ គ្រួសារ ស្មើនឹង ៥៥២.០០៧ នាក់។ 

រាជធានី/ខេត្តអស់មីន (សរុបចំនួន ១២)

  ដៃគូអភិវឌ្ឍន៍ ៖    ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ 

និងខេត្តកណ្តាល 

  គម្រោងសម្តេចតេជោ ៖  ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង 

ខេត្តតាកែវ និងខេត្តកំពត

 គួររំលឹកថាលទ្ធផលបោសសម្អាតមីន (ចាប់ពីឆ្នាំ ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣)

  ផ្ទៃដីបោសសម្អាតរួចចំនួន ២.៧៩៤.៧០៣.២២៨ ម៉ែត្រក្រឡា (២.៧៩៥ គីឡូម៉ែត្រក្រឡា) 

  មីនប្រឆាំងមនុស្ស ចំនួន ១ ១៦៧ ៧១៥ គ្រាប់ 

  មីនប្រឆាំងរថក្រោះ ចំនួន ២៦ ២២២ គ្រាប់ និង

  យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣ ០៧០ ៥២៦ គ្រាប់។ 

  ចំនួនជនរងគ្រោះបានថយ ចុះពី ៤៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤១នាក់ ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ។

  ការប្រើប្រាស់ដី ក្នុងនោះវិស័យកសិកម្ម ៧៦ ភាគរយ និងផ្សេងៗ ២៤ ភាគរយ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម 

  ប្រជាពលរដ្ឋទទួលផលចំនួនជាង ១១លាននាក់។

ជនរងគ្រោះ ៖ ចាប់តាំងពីឆ្នាំ១៩៧៩-ខែកក្កដា ឆ្នាំ២០២៣ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សរុបចំនួន ៦៥.០២៨ ផងដែរ។លោកទេសរដ្ឋមន្រ្តីបានបញ្ចាក់ផែនការបោសសម្អាតសម្រាប់អាណត្តិទី៧ខាងមុខថា

  ផ្ទៃដីសរុប ១.៨១៧.៤៦២.០៨៣ ម៉ែត្រក្រឡា (១.៨១៧ គីឡូម៉ែត្រក្រឡា) ស្មើនឹង ១២.០៧២ ចម្ការមីន/គ្រាប់

  ផ្ទៃដីមានមីន ៥៣៧.៦៥៧.៥២៣ ម៉ែត្រក្រឡា (៥៣៨ គីឡូម៉ែត្រក្រឡា)ស្មើនឹង ៦.៥៤៣ ចម្ការមីន

  ផ្ទៃដីមានគ្រាប់បែកចង្កោម ៦៩០.២៣៣.៩៤៤ ម៉ែត្រក្រឡា (៦៩០ គីឡូម៉ែត្រក្រឡា) ស្មើនឹង ២.៣៦៣ ចម្ការគ្រាប់

  ផ្ទៃដីមានយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៥៨៩.៥៧០.៦១៧ ម៉ែត្រក្រឡា (៥៩០ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣.១៦៦ ចម្ការគ្រាប់។

សម្រាប់ផែនការបោសសម្អាតឆ្នាំ២០២៣នេះ បន្ត

  ផែនការបោសសម្អាតក្នុងទំហំផ្ទៃដីមានមីនចំនួន ៣៥៦ គីឡូម៉ែត្រក្រឡា 

  ដៃគូអភិវឌ្ឍន៍ ១៤៦ គីឡូម៉ែត្រក្រឡា

  គម្រោងសម្តេចតេជោ ៣០ គីឡូម៉ែត្រក្រឡា (៦១ គីឡូម៉ែត្រក្រឡា បោសសម្អាតរួចក្នុងឆ្នាំ២០២២) (បានបញ្ចប់រួចរាល់)

  មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ១៨០ គីឡូម៉ែត្រក្រឡា

លោកបានអោយដឹងទៀតថាខេត្តគ្រោងប្រកាសអស់មីន ក្នុងឆ្នាំ២០២៣ (មាន ០៦ ខេត្ត)

  ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

លោកទេសរដ្ឋមន្រ្តីបានក៏  សូមថ្លែងអំណរព្រះរាជគុណថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ និងព្រះករុណាព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមគោរព អរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសូមអរគុណលោក  លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមជាមួយ សម្តេចតេជោក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដើម្បីផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម។ម្ចាស់ជំនួយបច្ចុប្បន្ន  សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី

អាល្លឺម៉ង់ ន័រវេស្ស ស្វីស ចិន កាណាដា ណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ ឥណ្ឌា UNDP និង HDR&D ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។វិស័យឯកជន ៖ AmCham, Khmer Times, MBCC, TAFTAC ដែលចូលរួមផ្ទាល់ជាមួយអាជ្ញាធរមីនប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ រួមមាន៖ កងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលជាតិ NPMEC, CMAC, អង្គការ MAG, អង្គការ HALO Trust, អង្គការ NPA, អង្គការ APOPO, អង្គការ CSHD និងអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ។

គូសបញ្ជាក់ថាផែនការបោសសម្អាតឆ្នាំ២០២៤-២០២៥ អាជ្ញាធរមីនកម្ពុជានៅតែអនុវត្តន៏បន្តលើ

  ផ្ទៃដី ៣៥៨ គីឡូម៉ែត្រក្រឡា ត្រូវការថវិកា ៧៨ លានដុល្លារ

  ផ្ទៃដីមានមីនខាងលើនេះ មិនទាន់រាប់បញ្ចូលនូវចម្ការមីនថ្មីៗ ដែលប្រតិបត្តិករជាតិ-អន្តរជាតិបន្តរកឃើញជាបន្តបន្ទាប់ កំពុងបញ្ចូនមកអាជ្ញាធរមីន ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖