ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន​ បន្តចុះណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់បងប្អូនប្រជាពលរដ្ឋ​នៅឃុំចំនួនពីរ​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​៖​ លោក វេង សាខុន ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងក្រុមការងារ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ ពូ មីង និងបងប្អូនសមាជិកគណបក្សនៅឃុំគគរចំនួន ១៧០នាក់ និងឃុំកោះមិត្តចំនួន ១៨០នាក់។

នាអង្គពិធីនោះ​ លោកប្រធានក្រុមការងារ​ បានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ដោយនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ លើសន្លឹកឆ្នោត ទាំងអស់គ្នា “ជយោគណ បក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ” ។ 

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ឃុំ និងភូមិ រួមទាំងមន្ត្រីគណបក្សមូលដ្ឋានបានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិក សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀមបានចំនួន ២៥,១៧១ ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៥០,៩៤៩នាក់ ស្នើនឹង ៨៥%៕

ដោយ​៖សហការី​


ចែករំលែក៖