ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់​ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទដៃ​ ,លួចម៉ូតូសណ្ដោងរុឺម៉ក​ និងទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ នៅព្រឹកថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ មានជនសង្ស័យចំនួន០៤នាក់​ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទដៃ​ ,លួចម៉ូតូសណ្ដោងរុឺម៉ក​ និងទទួលផលចោរកម្ម​ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួនជាបន្តបន្ទាប់​ ក្នុងនោះរួមមាន​ ៖​ 

    ករណី១​ ៖​ លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង២០នាទី ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈ Ptt ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១ឈ្មោះ អុន រ៉ាវុធ ហៅ ចយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទន្លា ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ,​ ទី២ឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុចរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយជនសង្ស័យទាំង០២នាក់ (មានសារធាតុញៀន)និងត្រូវបានឃាត់ខ្លួននៅថ្ងៃធ្វេីសកម្មភាព​ ។ 

    ករណីទី២​ ៖​ លួច (ម៉ូតូនិងរុឺម៉ក) បង្កឡេីងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២០និង១០នាទី ត្រង់ចំណុច ដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ ហេីយកម្លាំងសមត្ថកិច្ចជំនាញធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣​ រួមមាន​ ៖​ ទី១ឈ្មោះ តឹង វណ្ណ: ហៅ ចេក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(មានសារធាតុញៀន)​ ,និង ទី២ឈ្មោះ សុខ សាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ (​ជាប់ពីបទ​ ទទួលផលចោរកម្ម​ )ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បច្ចុប្បន្ន​នេះ​ ជនសង្ស័យទាំង០៤នាក់ខាងលេី​ ត្រូវបានកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ធ្វេីការសាកសួរបន្ត​ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖