ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការ ដឹកនាំកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅអគ្គបញ្ជាការដ្ឋាន។

កិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំជាអគ្គមេបញ្ជាការរង និងមេបញ្ជាការប្រភេទទ័ព បានវាយតម្លៃសភាពការណ៍ នៅមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ដើម្បីសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តិទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕

ដោយ ៖ សិលា


ចែករំលែក៖