ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១.ស្រុករំដួល

   -លោកបណ្ឌិត តូច ប៉ូលីវ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ដោយមានការចូលរួមពី គណៈកម្មាធិការគណបក្សឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយគណបក្ស ព្រមទាំងណែនាំបងប្អូនប្រជាពលរដ្ឋ ពីរបៀបគូសសន្លឹកឆ្នោត លើលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ។

+លោក លោកស្រីសកម្មជនយុវជនយុវជនគណបក្សឃុំចំនួន០៣ បានរួមសហការជាមួយលោក លោកស្រី  គណៈ កម្មាធិការគណបក្សឃុំទាំង០៣ ក្នុងស្រុករំដួល បានចុះជួបជាលក្ខណ:ប្រមូលផ្តុំ និងចុះតាមខ្នងផ្ទះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងនានាក្នុងភូមិដោយបានបង្រៀនគូសសន្លឹកឆ្នោត ដោយគូសធីកនៅលើលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។

បង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតសាកល្បងវត្តមានចូលរួម: ២០៥នាក់ ស្រី៩១នាក់ ។

២.ស្រុកស្វាយទាប

    -សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីកម្មវិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីនិកាលទី៧ មណ្ឌលខេត្តស្វាយរៀង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ គគីសោម ស្រុកស្វាយទាប បានអញ្ជើញចូលរួមកម្មវិធីនេះមាន÷

   ១. លោក លោកស្រី  ប្រធានក្រុម អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុក

   ២. លោក លោកស្រី ជាបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបម្រុង ថ្នាក់ដឹកនាំ សមាជិក 

   ៣.សមាជិការក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក  រួមនិងមន្ត្រីគណបក្សមូលដ្ឋាន សរុបវត្តមានចំនួន ៨០៧នាក់ ស្រី៣២១ នាក់ 

-សន្លឹក បានគូសចំនួន៧៦១ សន្លឹក

-សន្លឹកឆ្នោតបានការ ចំនួន ៧៥៨ សន្លឹក

-សន្លឹកឆ្នោតមិនបាន ៣ សន្លឹក ។

៣.ស្រុកចន្ទ្រា

    -ក្រុមការងារយុវជនគណបក្សស្រុកចន្រ្ទា ចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោ បាយគណបក្សប្រជាជនកម្ពុជា  ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣  របស់ស្រុកក្រោមការជួយឧបត្ថម្ភសម្ភារ: និងថវិកាពី លោក ហួត  ឃាងវេង  សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយយុវជនខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយយុវជនស្រុកចន្រ្ទា បានចំនួន ០១ឃុំ ក្រុមការងារយុវជនគណបក្ស ចុះចាក់មេក្រូចល័តផ្សព្វផ្សាយ  ចែកខិតប័ណ្ណ និងបង្រៀនគូសសន្លឹកឆ្នោតមានចំនួន ០៨ស្រី០១ នាក់ ។ក្នុងនោះ មានតុកតុក០១គ្រឿង  ម៉ូតូ០៣គ្រឿង និងមេក្រូ០១គ្រឿង ចាក់សារ១ចប់និងបង្រៀនគូសសន្លឹកឆ្នោតនៅចំណុចទីប្រជុំជនចំនួន២៤៧ នាក់ ស្មើនិង ៨៨ ខ្នង ផ្ទះ ស្រី ១៥១ នាក់។ បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋចំនួនប្រមាណ២២០០នាក់។

៤.ស្រុកកំពង់រោទិ៍

   -ក្រុមការងារយុវជនបានចុះឃោសនាដោយមានការប្រមូលផ្តុំ ចំនួន០៥ឃុំ ០៥ភូមិ ដោយអ្នកចូលរួមសរុប ៣៤៧នាក់ ស្រី ១៩៤នាក់។ចុះតាមខ្នងផ្ទះ ៥៣០ខ្នងផ្ទះ បានជួបសមាជិកចំនួន ១,០៤៥នាក់ ស្រី ៧៣៦នាក់។

៥.ស្រុករមាសហែក

   -ក្រុមការងារយុវជនគណបក្សចុះចាក់មេក្រូចល័តផ្សព្វផ្សាយ  ចែកខិតប័ណ្ណ និងបង្រៀនគូសសន្លឹកឆ្នោត ។   ក្រុមការងារយុវជនមានចំនួន  ១០នាក់ស្រី០០នាក់ក្នុងនោះ មានឡាន០១គ្រឿង  ម៉ូតូ០៤គ្រឿង និងមេក្រូ០១គ្រឿង បានចាក់មេក្រូផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋចំនួន ៧២៥នាក់ បានបង្រៀនគូសសន្លឹកឆ្នោត បានចំនួន ១៨៦នាក់ និងបានចែកខិតប័ណ្ណ ចំនួន ៦៧៦នាក់។

៦.ក្រុងបាវិត

   -ក្រុមការងារយុវជនគណបក្សក្រុង សហការ សមាជិកគណអចិន្រ្តៃយ៍គណបក្សសង្កាត់ និងប្រធានសាខាបក្សភូមិ បានចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបានបង្រៀនប្រជាពលរដ្ឋអោយគូសសន្លឹកឆ្នោត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងជម្រុញប្រជាពលរដ្ផអោយទៅបោះឆ្នោតជូនគណបក្ស និងបានចាក់មេក្រូផកសព្វផ្សាយ តាមបណ្តាភូមិបានចំនួន០៣សង្កាត់ (សង្កាត់បាទី បាវិត) សរុបបានចំនួន៤១គ្រួសារ  បង្រៀនគូសសន្លឹកឆ្នោតបានចំនួន២៣៦នាក់ សន្លឹក ឆ្នោតបានការចំនួន២៣៦សន្លឹក បិទស្ទិចគ័របានចំនួន៥៦សន្លឹក, ចែកលិខិតប័ណ្ណ ផ្សព្វផ្សាយគោលនយោបាយគណបក្ស បានចំនួន១២០សន្លឹក ។

៧.ក្រុងស្វាយរៀង

    -ក្រុមការងារយុវជនក្រុងស្វាយរៀង ចុះធ្វេីសកម្មភាពតាមខ្នងផ្ទះ​ និងចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ឆ្នាំ២០២៣ យុវជនចុះចាក់ផ្សាយមេក្រូមានចំនួន ៖ ៦នាក់​ មានតុតុ​ ០១គ្រឿង​ ម៉ូតូ​ ០២គ្រឿង​។  ចាក់សារ១ចប់នៅចំណុចទីប្រជុំជន​។ 

បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋ​ អាជីវករ​ និងកម្មករ​ កម្មការិនីចំនួន ១៧៣៨ នាក់ បានចែកខិតប័ណ្ណគោលនយោបាយគណបក្ស​ បានចំនួន១៣៥ សន្លឹក​  និងបិទស្ទីកឃ័គណបក្សចំនួន​១៣៥ សន្លឹក​។

៨.ស្រុកស្វាយជ្រំ

-លោក ហែម សារិទ្ធ ប្រធានក្រុមការងារយុវជនគណបក្សស្រុកជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សនៅឃុំឈើទាលអំពើការបង្រៀនគូសសន្លឹកឆ្នោត ផ្សព្វផ្សាយគោលនយោបាយគណបក្សវត្តមានចូលរួម៤០០នាក់ស្រី២៣៦នាក់។ លោក សន សាមី អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកបានដឹកនាំយុវជនចូលរួមពិធីសំណេះសំណាល និង បង្រៀនគូសសន្លឹកឆ្នោតនៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ស៊ូម សារឿន ប្រធានសាខាគណបក្ស ភ ព៩ វត្តមានទៅចូលរួម២៦នាក់ស្រី៧នាក់។ ក្រុមការងារយុវជនចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២៣ ចុះតាមខ្នងផ្ទះ  បានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយរបស់គណបក្ស ១៦កន្លែង ស្មើនិង១៦ឃុំ ព្រមទាំងបានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្សបាន ១៦ទីតាំង ក្នុងនោះបានពិធីសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស បង្រៀនគូសសន្លឹកឆ្នោត ចែកខិត្តប័ណ្ណ បានចំនួន៥៥២នាក់ស្រី៣២៧នាក់ និងបង្រៀនគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ១៨៨០ខ្នងផ្ទះ​ ចំនួមនុស្ស៣០៩៩នាក់ស្រី២១១៥នាក់ សរុបវត្តមានចូលរួម៣៦៥១នាក់ ស្រី ២៤៤២នាក់៕

ដោយ ៖ សហការី


ចែករំលែក៖