ខេត្តព្រះវិហារ ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងជំនាញការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៣ បានសហការជាមួយកន្លងអធិការក្រុង បានបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់វិមានទិព្វក្រុងព្រះវិហារ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ស្រៀង ហេង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
២-ឈ្មោះ ឈុន ណារិទ្ធ (ម៉ៅ គឹមថុល) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
វត្ថុតាង និងសម្ភារចាប់យករួមមាន៖
១-មេតំហ្វេតាមីន (ICE) ទម្ងន់ ៦០,៥៩ ក្រាម ។
២-រថយន្ត ០១ គ្រឿង ។
៣-ម៉ូតូ ០១ គ្រឿង ។
៤-ទូរស័ព្ទ ០៥ គ្រឿង ។
៥-សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានកម្លាំងជំនាញយើងកសារសំណុំរឿង បញ្ជួនទៅអយ្យការសាលាដំបូងខេត្ត ចាក់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី