ព័ត៌មានទាន់ហេតុការណ៍៖

មិនស្រួលខ្លួនហៅកង់បីដឹកទៅមន្ទីរពេទ្យ តែអកុសលស្លាប់តាមផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជាជនជាតិបង់ក្លាដេសខណៈមិនស្រួលខ្លួនក៏ខលហៅអ្នកមេីលការខុសត្រូវបន្ទប់ជួលដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលក៏បានស្លាប់តាមផ្លូវទេីបដឹកត្រឡប់មកវិញរាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យជាក់ស្តែង។ 

   ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពី​វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលំ ក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

  ជនរងគ្រោះឈ្មោះ Zahidul islam ភេទប្រុស អាយុ៤០ឆ្នាំ​ ជាជនជាតិបង់ក្លាដេស មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ២៣​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

 តាមការរៀបរាប់ពីឈ្មោះ សុខ លី ភេទប្រុស អាយុ៤២​ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវបន្ទប់ជួលកន្លែងកើតហេតុបានឱ្យ​ដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានខលប្រាប់ឱ្យយកគាត់ទៅមន្ទីរពេទ្យព្រោះគាត់អត់ស្រួលខ្លួនទេ លុះពេលគាត់មកដល់ក៏ឃើញជនរងគ្រោះដេកដង្ហក់នៅលើគ្រែ​ ពេលនោះគាត់ក៏ហៅគ្នា៤នាក់មកជួយគ្រាហ៍គាត់ដាក់លើកង់បីដឹកទៅមន្ទីរពេទ្យ លុះទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយទើបរូបគាត់ដឹកជនរងគ្រោះត្រឡប់មកវិញនិងរាយការណ៍ជួនសមត្ចកិច្ចតែម្តង។ 

    ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារជំងឺរុំារ៉ៃ។

បច្ចប្បន្នសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖