ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បេីករថយន្តបុកម៉ូតូបណ្តាលឱ្យរបួស២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសស្ត្រី២នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវនារីម្នាក់បេីករថយន្តជ្រុលទៅបុកពេញទំហឹង​ កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២៣នៅខាងជេីងស្ពានអាកាសក្បាលថ្នល់​ តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។ 

     តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JG 9974 មានស្ត្រីម្នាក់រួមដំណេីរជាមួយ​ធ្វេីដំណេីរឆ្លងផ្លូវពីលិចទៅកេីត ខណៈឆ្លងជិតផុតទៅហេីយក៏មានរថយន្តម៉ាកToyota RAIZE ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BU-0267 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿនក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ 

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖