ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតសកល នៅឆ្នាំ២០២៣នេះ មិនមែនមានត្រឹមការប្រកួតប្រជែងដណ្តើមកៅអីសភា រវាងគណបក្សទាំង១៨ ដែលចុះឈ្មោះប្រកួតប្រជែងនោះទេ ប៉ុន្តែថែមទាំងមានការប្រកួតប្រជែងរវាងបក្សទាំង១៨ ជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោតថែមទៀត។
តាមរយៈបណ្តាញសង្គម Twitter នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលមុិញនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត»។
សម្តេចបានបន្តថា៖ «ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។ តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា»។
«For the 2023 general election, in addition to the competition among 18 political parties for the National Assembly seats, we still have competition between the 18 participating political parties with the extremists who want to ruin the election.
Extremists ordered by a convict fleeing from prison to a political party in the country have sought all means to destroy the democratic process by attempting to disrupt elections, such as campaigning to block people from voting and destroying the ballot etc.
On 23 July 2023, will the democratic forces participating in the election be more or less than the forces destroying democracy and the election? Let’s wait and see».
សូមបញ្ជាក់ថា បន្ទាប់ពីបរាជ័យ ក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ មិនទៅបោះឆ្នោត មេក្រុមប្រឆាំងក្រៅច្បាប់ ទណ្ឌិត សម រង្ស៉ី ដែលតុលាការកាត់ទោសក្នុងបទល្មើសផ្សេងៗជាច្រើនករណី នាថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការថ្មី ដែលញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។
យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕
ដោយ ៖ សហការី