អតីតខ្សែការពារក្រុមមេឃខៀវ Manchester City កីឡាករ Benjamin Mendy បានចុះហត្ថលេខាជាមួយក្រុម Lorient របស់ Ligue 1 គឺ៥ថ្ងៃបន្ទាប់ពីត្រូវបានជម្រះក្តីពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ។
ខ្សែការពារឆ្វេងវ័យ២៩ឆ្នាំដែលកិច្ចសន្យារបស់ Man City ផុតកំណត់នៅរដូវក្តៅនោះ បានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លិបបារាំង។ គាត់ត្រូវបានជម្រះក្តីនៅតុលាការ Chester Crown កាលពីថ្ងៃសុក្រពីបទរំលោភស្ត្រីម្នាក់ និងប៉ុនប៉ងរំលោភមួយផ្សេងទៀត។ ករណីនោះបានធ្វើឡើងបន្ទាប់ពីការកាត់ទោសកាលពីខែមករា នៅពេលដែល Mendy ត្រូវបានកាត់ទោសពីការប៉ុនប៉ងចាប់រំលោភចំនួន៦ករណី និងការរំលោភផ្លូវភេទ១ករណី។
Mendy បានក្លាយជាខ្សែការពារថ្លៃបំផុតរបស់ពិភពលោកនៅពេល Man City បានចំណាយប្រាក់៥២លានផោនដល់ Monaco ដើម្បីចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំងក្នុងឆ្នាំ២០១៧។
លោក Txiki Begiristain នាយកកីឡាបាល់ទាត់របស់ Man City បានពណ៌នាគាត់ថា ជាខ្សែការពារដ៏ឆ្នើមម្នាក់របស់ពិភពលោក នៅពេលដែលខ្សែការពារដែលមានចំណាត់ថ្នាក់ខ្ពស់បានចូលរួមជាមួយក្លិប។ គាត់បានជួយក្រុមឈ្នះ Premier League ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយ Man City មុនពេលដែលជាផ្នែកមួយនៃក្រុមបារាំងដែលបានឈ្នះពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បានលេងបាល់ទាត់ប្រកួតប្រជែងចុងក្រោយនៅក្នុងខែសីហា ឆ្នាំ២០២១ ដោយបង្ហាញខ្លួនឱ្យ Man City នៅពេលប៉ះក្រុម Tottenham Hotspur ។
Mendy ត្រូវបានចាប់ខ្លួននៅពេលក្រោយក្នុងខែនោះ ហើយត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរយៈពេល៥ខែមុននឹងទៅកាត់ទោសជាលើកដំបូងកាលពីខែសីហា។ ចៅក្រមមិនបានសម្រេចសាលក្រមលើករណីរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈចំនួន២ទេដែលជំរុញឱ្យមានការជំនុំជម្រះឡើងវិញ ហើយគាត់ត្រូវបានដោះលែងកាលពីសប្តាហ៍មុន។
បន្ទាប់ពីគាត់ត្រូវបានដោះលែង កីឡាករល្បីៗជាច្រើនរួមទាំងខ្សែប្រយុទ្ធហូឡង់ Memphis Depay និងខ្សែប្រយុទ្ធ Vinicius Jr របស់ Real Madrid បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះ Mendy នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្លិប Lorient ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ក្នុង Ligue 1 កាលពីរដូវកាលមុនបានប្រកាសពីការវិលត្រឡប់របស់ Mendy ទៅកាន់បាល់ទាត់បារាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Benjamin Mendy ម្ចាស់ជើងឯកពិភពលោកឆ្នាំ២០១៨។ កីឡាករូបនេះបានជួយក្រុមManchester City ឈ្នះ Premier League ៤ដង និងម្ចាស់ជើងឯក Ligue1 របស់បារាំងពេលលេងជាមួយ Monaco ហើយគាត់មកដើម្បីពង្រឹងកម្លាំងការងាររបស់ក្រុម Lorient សម្រាប់រដូវកាលថ្មីនេះ។
ក្លិបបារាំង Lorient នឹងប្រកួតជាមួយក្រុម Bournemouth ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃទី៥ ខែសីហា ហើយនឹងចាប់ផ្ដើមយុទ្ធនាការលីករបស់ពួកគេនៅក្លិបជើងឯក Paris St-Germain នៅថ្ងៃទី១៣ខែសីហា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)