ព័ត៌មានទាន់ហេតុការណ៍៖

ករណីញុះញង់អ្នកបោះឆ្នោតឲ្យគូសបំផ្លាញសន្លឹកឆ្នោត ៖ លុបឈ្មោះមនុស្សចំនួន ២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់រយៈពេល ២០ឆ្នាំ និងផាកពិន័យ ១០លានរៀលក្នុងម្នាក់ៗ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានអោយដឹងថា :  គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះមនុស្សចំនួន ២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល ២០ឆ្នាំ និងផាកពិន័យចំនួន ១០លានរៀលក្នុងម្នាក់ៗ  ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ។ 

សូមបញ្ជាក់ថា : នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឃើញការបង្ហោះផ្សព្វផ្សាយ នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Barang Cambodia Chham Sophon, ហ្វេសប៊ុកឈ្មោះ Kakrona Pov , ហ្វេសប៊ុកឈ្មោះ Luon Sovath  ដែលឈ្មោះ ខាងលើមានចេតនាឆ្លុះបញ្ចាំង ញុះញង់ឱ្យវ អ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ។ អំពើរនេះជាការប្រឆាំងចំពោះបញ្ញត្តិ មាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត

ជ្រើសតាំងតំណាងរាស្ត្រ ។

– មិនព្រមសះជាតាមការផ្សះផ្សារបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត សង្កាត់ទន្លេបាសាក់ ។

 សូមបញ្ជាក់ថា ៖ តាមលទ្ធផលក្រៅផ្លូវការ បានឱ្យដឹងថា   , គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ដោយអាចនឹងគ្រប់គ្រងអសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណ បក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋជាង៨លាននាក់ ដែលស្មើនឹងប្រមាណ៨៤.៥៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បានអញ្ជើញទៅបោះឆ្នោតដែលអត្រានេះ មានចំនួនខ្ពស់បើធៀបនឹងការបោះឆ្នោតនៅប្រទេសជាច្រើន៕

ដោយ ៖ សហការី


ចែករំលែក៖