ខេត្តស្វាយរៀង ៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជំរុញដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្ដី ពីការអនុវត្ត កម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។
ការជំរុញបែបនេះធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នាសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ លោក ស្រី ចន្ទ សេង សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធាន គ.ក.ស.ក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោកប៉ែនសុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត លោក ថោងសាមានប្រធាន មន្ទីរផែនការខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក លោក លោកស្រី ជាមេឃុំ ចៅសង្កាត់ ប្រធានប្រតិបត្តិកម្មវិធី និងមន្រ្តីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ និងស្រុកប្រតិបត្តិ រួមទាំង មូលដ្ឋានសុខាភិបាលសាធារណៈ និង សិក្ខាកាម ជាច្រើននាក់ផងដែរ។
លោកបណ្ឌិត ក៏សូមពាំនាំការផ្តាំផ្ញើសួរស្វខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង ដែលលោក តែងតែនឹករលឹក គិតគូរ និង បានធ្វើការកោតសរសើរដោយ ស្មោះ ចំពោះ ស្នាដៃ សមិទ្ធិផល ដែលស្តែងចេញពី កិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី នាងកញ្ញា ជា ក្រុមការងារបច្ចេកទេស នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរផែនការខេត្ត ព្រមទាំង រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាល សាធារណៈ និងមន្រ្តី ទទួលបន្ទុកអនុវត្តកម្មវិធីឃុំ សង្កាត់ ដែលបាន នឹងកំពុងអនុវត្តក្របខណ្ឌការងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំង ការីផ្ដួល សេវា សាធារណៈ និងទាំងការអនុវត្តកម្មវិធីជំនួយសង្គមនានា របស់ រាជរដ្ឋាភិបាល ដែលបាននឹងកំពុង អនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស និយាយរួម និងក្លងក្របខ័ណ្ឌខេត្ត និយាយដោយឡែក ឱ្យទទួលបាន លទ្ធផល គួរឱ្យកត់សម្គាល ជាបន្តបន្ទាប់។
លោកបណ្ឌិតបន្តថា ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អំពី ការតម្លើងអត្រា ឧបត្ថម្ភថ្មី សម្រាប់កម្មវិធីឧបត្ថម្ភ សាច់ប្រាក” ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទើបធ្វើឱ្យមានវគ្គបណ្តុះបណ្តាលថ្ងៃនេះកើតឡើង ។
ទន្ទឹមនេះ លោកបណ្ឌិត សូមផ្ញើសារបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំ ក្នុង ការបំពេញបាននូវភាពគ្រប់ជ្រុងជ្រោយ ផ្នែកជីវភាព និងកសាងបានមូលធនមនុស្ស លុបបំបាត់ឱ្យបាននូវភាពក្រីក្រ ក្នុងសហគមន៍ និងសំដៅអភិវឌ្ឍឥតឈប់ឈរគ្រប់វិស័យ។
សិក្ខាកាមសម្រាប់រយៈពេលមួយថ្ងៃនេះ គឺបានស្តែង បង្ហាញឱ្យ ឃើញច្បាស់ពីការយកទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរួម ដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់តួអង្គប្រតិករ ទាំង ថ្នាក់មូលដ្ឋានឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ដែលបានសម្របសម្រួលដល់ដំណើរការនៃកម្មវិធី ក្នុងក្របខ័ណ្ឌរៀងៗខ្លួន សំដៅធានាបាន នូវ តម្លាភាព ប្រក្រតីភាព និងប្រសិទ្ធភាព នៃការ អនុវត្តកម្មវិធី។
លោកបណ្ឌិត បន្ថែមទៀតថា ដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យការអនុវត្តកម្មវិធី នាពេលខាងមុខ កាន់តែទទួលបានប្រសិទ្ធ ភាពបន្ថែម ទៀតនោះ សូមចូលរួមជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
សូមធានារក្សាប្រុក្រតីភាពនៃកម្មវិធី និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារដែលបានចែង ក្លែង សៀវភៅ ប្រតិបត្តិការគោល របស់កម្មវិធី។
សូមបន្តពង្រឹង និងពង្រីកឱ្យបាននូវយន្តការផ្សព្វផ្សាយកម្មវិធីជំនួយសង្គម និងកម្មវិធីនានា ដែលជា សមិទ្ធផល របស់រាជរដ្ឋាភិបាល។
ចូលរួមរក្សានូវស្មារតីទទួលខុសត្រូវ នៃការអនុវត្តតួនាទី ពង្រីកវិសាលភាព នៃលទ្ធផលការងារ និងអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ។
សូមផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យឈប់ប្រើពាក្យ «បណ្ណក្រីក្រ » ហើយងាកមកប្រើពាក្យ «បណ្ណសមធម៌» វិញ សូមលោក លោកស្រីមេឃុំ ចៅសង្កាត់ ! ប្រើប្រាស់គណនី (USer) ចូលកម្មវិធីនៅលើ តាប្លែត ដោយផ្ទាល់ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងអនុម័តចុះឈ្មោះ អ្នកទទួលផល។
ស្នើសុំកុំឱ្យមានការផ្លាស់ប្ដូរូមន្រ្តីទទួលបន្ទុកកម្មវិធី ទាំងឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាល សាធារណៈ ប្រសិនបើមិនមាន ការចាំបាច់។
ស្នើដល់រដ្ឋបាលឃុំ សង្កាត់ កោះអញ្ជើញបញ្ជរ វីង ដែលមានទីតាំងក្នុងមូលដ្ឋាន របស់ខ្លួនប្រជុំជាប្រចាំ យ៉ាងហោចណាស់ ២ខែម្តង ដើម្បីធ្វើការណែនាំ និងទប់ស្កាត់ ភាពមិនប្រក្រតី ពិសេស ការក្លែងបន្លំដកប្រាក់៕
ដោយ៖ សុថាន