ភ្នំពេញ ៖ ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេ ពីក្រុងកោះពេជ្រ ទៅទីក្រុងរណបកោះនរា សម្រេចបានជាង ៩០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣ នេះ។ នេះបើតាមខាងមន្ត្រីជំនាញអង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា : ក្រោយទទួលបានស្ពាននេះ ប្រជាពលរដ្ឋទាំងនៅតំបន់ភ្នំពេញ និងច្បារអំពៅ កាន់តែងាយស្រួលក្នុងការធ្វើដំណើរ ហើយធ្វើឲ្យទីក្រុងរណបទាំងពីរនេះកាន់តែទំនើបស៊ីវិល័យ ពីព្រោះមានគម្រោងអភិវឌ្ឍន៍សំណង់អាគារទំនើបៗជាច្រើន។
យើងអាចនិយាយបានថា , កម្ពុជាកាន់តែទៅមុខហើយ គឺទៅមុខលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខណ្ឌទូទាំងប្រទេស ការអភិវឌ្ឍន៍នេះផងដែរ ដោយសារតែកម្ពុជាមានសន្តិភាព ដូច្នេះប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស ពិតជាបានមើលឃើញពីការអភិវឌ្ឍន៍ ទឹកដីស្រុកកំណើតប្រទេសរបស់ខ្លួន ក្រោមការដឹកនាំ មាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវសមិទ្ធផល ជាច្រើនដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ដូច្នេះពួកគាត់ស្រឡាញ់សន្តិភាព ផ្ដល់ទំនុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី ៕
ដោយ : សហការី