ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើកណ្តាល Marcel Sabitzer ចូលរួមជាមួយ Borussia Dortmund ពី Bayern Munich

ចែករំលែក៖

ក្លិបយក្សរបស់អាល្លឺម៉ង់ Borussia Dortmund បានចុះហត្ថលេខាយកខ្សែបម្រើ Marcel Sabitzer ពីគូប្រជែង Bundesliga គឺក្លិប Bayern Munich។ កីឡាករអន្តរជាតិអូទ្រីសវ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយ Dortmund ក្នុងកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។

Sabitzer បានខ្ចីជើងនៅក្លិបបិសាចក្រហម Manchester United កាលពីរដូវកាលមុន បន្ទាប់ពីបានចុះកុងត្រាជាមួយក្លិបនៅ Old Trafford នេះកាលពីខែមករា។

Sabitzer បាននិយាយថា “ខ្ញុំមិនអាចរង់ចាំទីបំផុតដើម្បីចូលរួមក្រុម និងពាក់អាវ BVB។ ការពិភាក្សាជាមួយអ្នកគ្រប់គ្រងរបស់ Borussia Dortmund គឺល្អមែនទែន ហើយបង្ហាញខ្ញុំពីរបៀបដែលក្លិបចង់មានមហិច្ឆតាក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ខ្ញុំចង់ធ្វើផ្នែករបស់ខ្ញុំដើម្បីធានាថា BVB សម្រេចបាននូវគោលដៅរបស់ខ្លួន ហើយវាមានហេតុផលទាំងអស់ដើម្បីអបអរនូវអ្វីដែលពិសេសជាមួយអ្នកគាំទ្ររបស់ខ្លួនម្តងទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

Dortmund បានខកខានក្នុងការលើកពានលីកកំពូលអាល្លឺម៉ង់Bundesliga ដោយសារភាពខុសគ្នានៃគ្រាប់បាល់ជាមួយគូប្រជែងBayern Munich កាលពីរដូវកាលមុន បន្ទាប់ពីត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយក្រុម Mainz នៅថ្ងៃចុងក្រោយនៃយុទ្ធនាការ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖