ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​មនុស្ស​៥នាក់​ ត្រូវ​បានឃាត់ខ្លួន​ក្នុងបទល្មើសគ្រឿងញៀនចំនួន ៤ករណីទូទាំងប្រទេសថ្ងៃទី២៥ កក្កដាម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! 

ក្នុងចំណោមជនសង្ស័យចំនួន ៥នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ (ស្រី ០នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២,០៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៤អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ៤អង្គភាព មានដូចខាងក្រោម​៖

*១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២០ក្រាម។

*២ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៨៤ក្រាម។

*៤ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ៕

ដោយ​៖ សហការី​


ចែករំលែក៖