ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង៤០០ គ្រួសារនៅស្រុកថ្មបាំងកំពុងទទួលបានអត្ថប្រយោជន៍ពីការលក់កាបូន REDD+

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋជាង៤០០ គ្រួសារនៅ ខេត្តកោះកុង កំពុងទទួលបានអត្ថប្រយោជន៍ពីការលក់កាបូន REDD+ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត។

អង្គការសម្ព័ន្ធមិត្តសត្វព្រែបានលើកឡើងនៅរសៀលថ្ងៃទី ២៥ កក្កដា ២០២៣ថា  ប្រជាពលរដ្ឋចំនួន ៤០២ គ្រួសារនៅ ឃុំឬស្សីជ្រោយ ស្រុកថ្មបាំង ខេត្តកោះកុង កំពុងទទួលបានអត្ថប្រយោជន៍ពីការលក់កាបូន REDD+ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត។

អណ្តូងទឹកថ្មីបានផ្តល់ទឹកស្អាតសម្រាប់ផឹកដល់ប្រជាហើយពលរដ្ឋដែលពីមុនពួកគាត់ត្រូវដើរផ្លូវឆ្ងាយដើម្បីប្រមូលទឹកពីទន្លេឬអូរ។ អណ្តូងនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ស្រោចដំណាំផងដែរ ដែលធ្វើឱ្យផលិតផលបន្លែកាន់តែប្រសើរឡើងសម្រាប់ទាំងការប្រើប្រាស់ខ្លួនឯង និងការលក់ដូរ។ ទាំងនេះបានបង្កើនប្រាក់ចំណូល និងសន្តិសុខស្បៀងរបស់ប្រជាពរដ្ឋ។

ការលក់ឥណទានកាបូនផ្តល់នូវប្រភពចំណូលស្ថិរភាពសម្រាប់គម្រោង ដែលអាចប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់ការការពារព្រៃឈើ ការអភិវឌ្ឍន៍សហគមន៍ និងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពផ្សេងទៀត។ នេះជួយធានាថាព្រៃឈើត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយ៖ សូរិយា


ចែករំលែក៖