ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាធនធានមនុស្សកម្ររបស់ជាតិដែលបានទទួលការអប់រំខ្ពង់ខ្ពស់ ប្រកបដោយសមត្ថភាពនិងបទពិសោធន៍ការងារជ្រាលជ្រៅទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាធនធានមនុស្សកម្ររបស់ជាតិដែលបានទទួលការអប់រំខ្ពង់ខ្ពស់ ប្រកបដោយសមត្ថភាពនិងបទពិសោធន៍ការងារជ្រាលជ្រៅទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។ នេះជាការលើកឡើងរបស់លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណះរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ិន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ 

លោក ដួង តារា បានបញ្ជាក់ថា ៖ ឯកឧត្តមបណ្ឌិតជាកុលបុត្រប្រកបដោយគុណធម៍

និងក្តីអាណិតស្រឡាញ់ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋស័ក្តិសមទទួលមុខដំណែងដ៏ថ្លៃថ្លាជា “នាយករដ្ឋមន្រ្តីនៃកម្ពុជា” នៅក្នុងអាណត្តិទី ៧

 ឆ្នាំ ២០២៣ នេះ។

លោកបន្តថា ៖ ពិតណាស់ ឯកឧត្តមគឺជាក្តីសង្ឃឹមរបស់លោកយាយលោកតា បងប្អូន មាមីង និងយុវជនខ្មែរគ្រប់ស្រទាប់

វណ្ណៈទាំងក្នុងនិងក្រៅប្រទេស។ 

លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណះរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ិន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ខ្ញុំសូមជូនពរឯកឧត្តមមានសុខភាពល្អ អាយុយឺនយូរ និងទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ

ប្រជាពលរដ្ឋ និងប្រទេសជាតិក្រោមម្លប់សន្តិភាពដែលជាមរតកដ៏ថ្លៃថ្លាបំផុតពីសម្តេចតេជោ៕

ដោយ ៖ សិលា


ចែករំលែក៖