ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ Prawit Wongsuwon លាលែងពីតំណែងជាមេដឹកនាំគណបក្ស PPRP

ចែករំលែក៖

អនុប្រធាន PPRP លោក Paiboon Nititawan បាននិយាយថា ឧត្តមសេនីយ Prawit បានដាក់ពាក្យលាលែងពីតំណែងនៅព្រឹកថ្ងៃដដែល ហើយបានបញ្ជាក់ថា ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Prawit មានប្រសិទ្ធភាពភ្លាមៗ។
នៅថ្ងៃទី២៩ ខែកក្កដា ឧត្តមសេនីយ Prawit Wongsuwon មេដឹកនាំគណបក្សអំណាចប្រជាជន (PPRP) ដឹកនាំសម្ព័ន្ធដែលកំពុងកាន់អំណាចនៅប្រទេសថៃបានប្រកាសលាលែងពីតំណែង ដោយបង្កើតឱកាសមួយសម្រាប់គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សថ្មីនេះត្រូវបានបង្កើតឡើង។
អនុប្រធានគណបក្ស PPRP លោក Paiboon Nititawan បាននិយាយថា ឧត្តមសេនីយ Prawit ដែលជាឧបនាយករដ្ឋមន្រី្តរងផងដែរនោះ បានដាក់ពាក្យលាលែងពីដំណែងនៅព្រឹកថ្ងៃដដែល ហើយបានបញ្ជាក់ពីការសម្រេចចិត្តរបស់លោក Prawit ក្នុងការលាលែងពីតំណែងជាធរមានភ្លាមៗ។
ការលាលែងពីតំណែងប្រធានគណបក្សនេះមានន័យថាចប់អាណត្តិបច្ចុប្បន្ននៃគណៈកម្មាធិការប្រតិបត្តិគណបក្សអំណាចប្រជាជន។ នៅព្រឹកថ្ងៃទី២៩ កក្កដា នេះដែរ អនុប្រធានគណ បានកោះប្រជុំជ្រើសរើសមេបក្សថ្មី ។
ប្រភពពីគណបក្ស PPRP បាននិយាយថា ក្នុងជំនួបនោះ លោក Prawit ត្រូវបានតែងតាំងម្តងទៀត ហើយលោកគឺជាបេក្ខជនតែមួយគត់សម្រាប់តំណែងនេះ។ ប្រភពបន្តថា លោក ប្រាវីត មិនបានចូលរួមកិច្ចប្រជុំនោះទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Thai PBS)


ចែករំលែក៖