ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនឃាត់ខ្លួន ករណីលួចមានស្ថានទំងន់ទោស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២និង០០នាទីរំលងអធ្រាត្រ នៅចំណុចតាមដងផ្លូវជាតិ២១បេ ខាងត្បូងជាប់ស្ពានលេខ៥៦ ភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿន សារិ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកោះទៀវ(ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរកសិករ។
សម្ភារៈដកហូតរួមមាន ៖ ម៉ូតូ០៣គ្រឿង ១-ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ដែលមានលេខតួនឹងលេខម៉ាសុីន៥៦៧៣១០៥ ពាក់ស្លាកលេខកណ្តាល១AH២១៧៤ (កាច់ស្លាកលេខចោល)របស់ជនរងគ្រោះ។ ២-ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខក្រចេះ១D៧២៧៨ ដែលមានលេខតួនឹងលេខម៉ាសុីន៥១៤២០២៥។ ៣-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បិតតែមស៊េរីឆ្នាំ២០២២ ស្លាកលេខស្វាយរៀង១D៦៣០២ (ដោះចេញ) លេខតួនឹងលេខម៉ាសុីន៩១៧៥៤៦១។
ចំណែកជនសង្ស័យ ០៦នាក់ ឃាត់ខ្លួនបានម្នាក់ឈ្មោះ វ៉ាន់ ចាន់សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិកកាសុីណូ។ ទីលំនៅបច្ចុប្បន្នភូមិប្រធាតុ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល (ឃាត់ខ្លួន)រីឯ៥នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២រំលងអធ្រាត្រ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខកណ្តាល១AH២១៧៤ ឌុបឈ្មោះ ចឺប ម៉េងហួរ ភេទប្រុស ចេញពីផ្ទះនៅភូមិកោះទៀវ(ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មកដល់ចំណុចខាងត្បូងជាប់ស្ពានលេខ៥៦ស្ថិតនៅភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ក៏ត្រូវបានក្រុមជនសង្ស័យជិះម៉ូតូ០២គ្រឿងមានគ្នាចំនួន០៦នាក់ ជិះម៉ូតូដេញកាប់ពេលនោះជនរងគ្រោះបានផ្តួលម៉ូតូរត់ បន្ទាប់មកក្រុមជនសង្ស័យក៏បានយកម៉ូតូជនរងគ្រោះជិះគេចទៅទិសខាងត្បូង រួចហេីយជនរងគ្រោះបានទូរស័ព្ទអោយបងប្អូនជួយស្ទាក់ចាប់បានជនសង្ស័យ០១នាក់ឈ្មោះ វ៉ាន់ ចាន់សំណាង ភេទប្រុស នៅចំណុចស្ពានលេខ៦៦(ព្រែកទីវ) ចំណែកបក្សពួកវា០៥នាក់ទៀតបានផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់អស់ទៅ ។ បន្ទាប់មកជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ច ក្រោយពីបានទទួលព័ត៌មានពីជនរងគ្រោះរួចមកកម្លាំងជំនាញនៃអធិការដ្ឋានក្រុងសំពៅពូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី បានចុះទៅដល់កន្លែងកេីតហេតុធ្វេីការស្រាវជ្រាវ នឹងនាំខ្លួនជនសង្ស័យរួមជាវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ