ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ មានករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះភោជនីយដ្ឋានមួយយីហោ”កន្លែង អូន” អស់ចំនួន ១២ក្យូស រងការខូចខាតទាំងស្រុង។
ប្រភពដដែលបន្តថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកេីតឡេីងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋាន «កនែ្លងអូន» ស្ថិតនៅផ្លូវ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភំ្នពេញ ដោយសារឆ្លងចរន្តអគិ្គសនី បណ្តាលឱ្យខូចខាតសម្ភារៈ ឆេះក្យូសអស់ចំនួន១២ អស់ទាំងស្រុង តែពុំបានឆេះរាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
អគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ហើយពុំបណ្តាលឱ្យមានមនុស្សស្លាប់ ឬ រងរបួសឡើយ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បញ្ជាក់ថា អគ្គិភ័យនេះបានគ្រប់គ្រងនិងពន្លត់បានទាំងស្រុងនៅវេលាម៉ោង៣រសៀល ថ្ងៃដដែល៕
ដោយ៖ សហការី