ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់និង៣នាក់ទៀតរបួសធ្ងន់ស្រាលខណៈម៉ូតូសណ្តោងរ៉ឺម៉កបុករះម៉ូតូពីរគ្រឿង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យនិង០៣នាក់បានរងរបួសធ្ងន់ស្រាលខណៈអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបុករះម៉ូតូ០២គ្រឿង និងបន្តបុកផ្ទះលក់ចាប់ហួយ។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង២០និង២៨នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិកន្ទួត សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ។

ប្រភពពីអ្នកឃើញហេតុការណ៍បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបើកបរជិះគ្នាពីរនាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខណៈដែលផ្លូវតូចចង្អៀតផងក៏បានជ្រុលទៅម៉ូតូ០២គ្រឿងដែលធ្វើដំណើរច្រាស់ទិសគ្នា រួចបន្តទៅបុកចូលផ្ទះលក់ចាប់ហួយបណ្តាលអោយមានស្លាប់និងរបួសហើយខូចខាតសម្ភារៈជាច្រើនផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងអស់ត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖