ខេត្តកំពង់ស្ពឺ ៖ កំណាត់ផ្លូវជាតិលេខ43 (គ.ម 08+200-គ.ម 08+650) និងផ្លូវខេត្តលេខ132 ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នគ្រប់យានយន្តគ្រប់ប្រភេទ ដោយសាររងខូចខាតដោយជំនន់ទឹកភ្លៀង។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្តិភាពយើងទាំងអស់គ្នា។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ៤៣ និងផ្លូវខេត្តលេខ១៣២ ទាំងអស់មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននូវរថយន្តទេសចរណ៍ រថយន្ត ដឹកទំនិញធុនតូច-ធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ដោយ ស្ថានភាពផ្លូវជាតិលេខ ៤៣នេះ ទឹកបាននិងកំពុងហូរកាត់ផ្លូវជាច្រើនកន្លែង បណ្ដាលឱ្យហូរច្រោះដាច់តួផ្លូវ និងអាចកាត់ផ្តាច់ទាំងស្រុងក្នុងករណីមានភ្លៀងបន្តបន្ទាប់មកទៀត ដោយឡែកចំពោះផ្លូវខេត្តលេខ១៣២ ស្ថិតក្នុងភូមិក្រាំងមេត្រី ឃុំដំបូកង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយក្នុងរយៈពេល២-៣ថ្ងៃកន្លងមកនេះ មាន ភ្លៀងធ្លាក់ច្រើន និងបន្តធ្លាក់មកជាបន្តបន្ទាប់បានបណ្តាលឱ្យកំពស់ទឹកកើនឡើង ជន់លិចផ្លូវ ធ្វើឱ្យទឹកហូរ ព្រោះក្បាលស្ពាន និងកាត់ផ្លូវដាច់ផ្លូវនេះទាំងស្រុង។ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ មន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត ដល់មានការជូនដំណឹងសារជាថ្មី។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សាធារណជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន មេត្តាយោគយល់ អធ្យាស្រ័យក្នុងការធ្វើដំណើរទៅមក៕
ដោយ ៖ សហការី