ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រហ្វ្រាំងមិនស៊ីជ្រុលបុកចូលផ្ទះជួលជុលម៉ូតូកិនម៉ូតូ៧គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមានតែក្បាលបេីកលឿនហ្វ្រាំងមិនស៊ីក៏ជ្រុលបុកចូលផ្ទះជួសជុលម៉ូតូមួយកន្លែងកិនម៉ូតូចំនួន៧គ្រឿងរងការខូចខាត។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចផ្ទះជួសជុលម៉ូតូមួយកន្លែង​ ផ្លូវចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តហ៊ីយាន់ដាយ​ ប្រភេទរថយន្តកុងតឺន័រ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ3D 2058​  ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឆ្លងកាត់ខាងមុខភ្លាមនោះក៏ចាប់ហ្វ្រាំងតែមិនស៊ីក៏ទាញចង្កូតមកខាងស្តាំដៃជ្រុលបុកចូលផ្ទះជួសជុលម៉ូតូមួយកន្លែងនិងកិនម៉ូតូដែលដាក់បញ្ឈនៅខាងក្នុងរងការខូចខាតអស់ចំនួន៧គ្រឿងតែសំណាងមិនមានមនុស្សរងរបួសនោះទេនិងបង្កការកកស្ទះចរាចរណ៍ផងដែរ។ 

ក្រោយកេីតហេតុភាគីខាងរថយន្តបង្កបានសម្របសម្រួលជាមួយភាគីខាងរងគ្រោះដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖