ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពាក់ណ័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពាក់ណ័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម ៖ 

១- ទណ្ឌិតក្បត់ជាតិនិយាយពីរឿងផ្សះផ្សារជាតិ = អត់មាននរណាចង់ផ្សះផ្សារជាមួយជនក្បត់ជាតិ៣ជំនាន់ទេ។ 

២- ការផ្ទេរអំណាចពីនីតិកាលមួយទៅនីតិកាលមួយគឺជារឿងធម្មតាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ = ហើយការផ្ទេរអំណាចឲ្យអ្នកថ្មីបន្តវេនគឺជាសំណូមពរចាំបាច់របស់គណបក្សប្រជាជនកម្ពុជាជាង៤០ឆ្នាំមកហើយ។

៣- នៅពេលមិនទាន់ផ្ទេរពួកអ្នកថាក្រាញអំណាច = ដល់ពេលផ្ទេរពួកវាថាម៉េចបានជាប្រញ៉ាប់ប្រញ៉ាល់ឆាប់ផ្ទេរម៉្លេះ។ 

៤- ត្រីនៅក្នុងដៃគណបក្សប្រជាជនកម្ពុជាចង់ ឆា ស្ងោរ ឬ ខ ស្រេចលើគណបក្សប្រជាជនកម្ពុជា = អ្នកក្រៅអត់មានមករញីរញ៉ៃបានជាដាច់ខាត។ 

៥- គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត = ការជ្រើសតាំង និងតែងតាំង និងចាត់តាំងមន្ត្រីនៅគ្រប់ស្ថាប័ន ក្រសួង មន្ទីរនានារបស់រដ្ឋអាស្រ័យលើគណបក្សប្រជាជនកម្ពុជា។ 

៦- ការដកសិទ្ធិធ្វើនយោបាយរបស់ក្រុមជនទុច្ចរិត = គឺស្របតាមគោលការណ៍ច្បាប់។ 

៧- ការចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះក្រុមជនទុច្ចរិតមួយក្តាប់តូចមិនមែននាំឲ្យបែកបាក់ជាតិទេ = ផ្ទុយទៅវិញកាន់តែពង្រឹងបាននីតិរដ្ឋ។

៨- អ្នកឈ្នះជាអ្នកកាន់អំណាច = អ្នកចាញអត់មានសិទ្ធិរារាំងទេ។ 

៩- ពួកប្រឆាំងចង់បានផ្លូវល្អដែរតែមិនឲ្យវាយភ្នំយកថ្មធ្វើផ្លូវ = ពួកនេះបានតែនិយាយឲ្យតែបាននិយាយ។ 

១០-ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី = ឯកឧត្តម ហ៊ុន ម៉ាណែត អាចទទួលការឧទ្ទេសនាមឲ្យរៀបចំសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ ៕

ដោយ ៖ សហការី


ចែករំលែក៖