ភ្នំពេញ ៖ «ប្រាជ្ញាសប្បនិម្មិត គឺជាប្រាជ្ញានៃបណ្តាលម៉ាស៊ីន ឬ សុហ្វវ៉ែរ ដែលផ្ទុយពីប្រាជ្ញារបស់មនុស្ស និងសត្វ។
លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា , កម្មវិធីប្រើប្រាស់នៃប្រាជ្ញាសប្បនិម្មិត ឬ AI Apps រួមមាន ម៉ាស៊ីនរុករកតាមវេប (ឧទាហរណ៍៖ ការរុករកព័ត៌មានតាមវេបសាយ Google) ប្រព័ន្ធផ្តល់ណែនាំ (ឧទាហរណ៍៖ ការប្រើប្រាស់តាមវេបសាយ YouTube, Amazon និង Netflix) ការយល់ដឹងភាសាមនុស្ស (ឧទាហរណ៍៖ ដូចជា Siri និង Alexa) រថយន្តបើកបរដោយខ្លួនឯង (ឧទាហរណ៍៖ Waymo) ឧបករណ៍បង្កើតឬបង្កើន (ឧទាហរណ៍៖ chartGPT និង ការសម្តែែងនៃប្រាជ្ញាសប្បនិម្មិត) ការគណនានៅក្នុងកម្រឹតខ្ពស់បំផុតនៅក្នុងយុទ្ធសាស្រ្តនៃការលេងហ្គេម (ឧទាហរណ៍៖ ការលេងអុក និង Go)។
ឬ«ប្រាជ្ញាសប្បនិម្មិត» គឺជាការប្រើប្រាស់កុំព្យូទ័រ ដើម្បីធ្វើអ្វីមួយដែលតម្រូវឲ្យមានប្រាជ្ញាមនុស្សកំពុងមាន។ ប្រាជ្ញាសប្បនិម្មិតអាចដំណើរការចំនួនដ៏ច្រើននៃទិន្នម័យ នៅក្នុងផ្លូវមួយដែលមនុស្សមិនអាចធ្វើបាន៕
ដោយ : អុឹម វុត្ថា