ភ្នំពេញ ៖ បើយោងតាមសេចក្តីសម្រេច ស្តីពីការតែងតាំងមន្ត្រីគណបក្សដែល អង្គភាព មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ គឺលោក សួន សេរីរដ្ឋា ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា លោក សួន សេរីរដ្ឋា បច្ចុប្បន្នមាន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក)។
សូមបញ្ជាក់ថា : គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សម្រេច !
ប្រការ ១.. តែងតាំង លោក សួន សេរីរដ្ឋា ជាទីប្រឹក្សារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ប្រការ ២.. ខុទ្ទកាល័យ គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល ស្ថាប័នគណបក្សដែល ពាក់ព័ន្ធ និង លោក សួន សេរីរដ្ឋា ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ ៕
ដោយ ៖ សហការី