ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តរតនគិរីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពកនិងទន្លេសេសានឱ្យមានការប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា យោងតាមសេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម និងការផ្ដល់ព័ត៌មានពីគណៈកម្មការទន្លេមេគង្គ អំពីបរិមាណទឹកភ្លៀងនិងធ្លាក់នៅតាមតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងដៃទន្លេនានា ដែលអាច បង្កឲ្យទឹកទន្លេហក់ឡើងព្រមទាំងស្ថានភាពបច្ចប្បន្ននៃកម្ពស់ទឹកទន្លេស្រីពកដោយជិត ដល់កម្រិតកម្ពស់ប្រកាសអាសន្ន(១២.៥០ ម៉ែត្រ) និងទន្លេសេសាន(៨.៥០ម៉ែត្រ)ដែលអាចបង្កជាទឹកជំនន់រហ័ស។

-ដើម្បីបញ្ឈៀសនូវការខូចខាត បាត់បង់និងគ្រោះថ្នាក់ផ្សេងៗ រដ្ឋបាលខេត្តរតនគីរី សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកដែលរស់នៅតាមបណ្ដោយទន្លេស្រែពក និងទន្លេសេសាន ដូចខាងក្រោម 

-ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ទទួលខុសត្រូវក្នុងគ្រួសាររៀងៗខ្លួន ត្រៀមរៀបចំទុកដាក់សម្ភារៈឯកសារសំខាន់ៗសត្វពាហនៈ មធ្យោបាយស្បៀងអាហារ។

-សាកសួរនិងទំនាក់ទំនងអំពីទីទួលសុវត្ថិភាព ដែលនៅជិតបំផុតជាមួយអាជ្ញាធរមូលដ្ឋាន។

-ថែរក្សាទឹកស្អាតទុកនិងស្បៀងអាហារនៅកន្លែងដែលមានសុវត្ថិភាព។

-ហាមក្មេងៗកុំឲ្យលេងក្បែរទឹកជៀសវាងករណីលង់ទឹកផ្សេងៗ។

-ប្រុងប្រយ័ត្នចំពោះសត្វអសិរពឺស ចរន្តអគ្គិសនី និងតំបន់ដែលអាចមានគ្រោះថ្នាក់។

-សូមថែរក្សាអ្នកដែលងាយរងគ្រោះអាចរងផលប៉ះពាល់នៅក្នុងសហគមន៍។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយទន្លេស្រែពក និងទន្លេសេសាន្តទទួលជ្រាបជាព័ត៌មាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពសុខុមាលភាព មិនដឹងជៀសវាងការខូចខាត បាត់បង់ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ៕

ដោយ៖ សូរិយា


ចែករំលែក៖