ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង តែងតាំង លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង តែងតាំងមុខតំណែង  លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អត្តលេខ ០០៣២០៩ ជាអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ។

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

សូមបញ្ជាក់ថា : កន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ ហរិញ្ញវត្ថុ ក្រសួងការពារជាតិ តាមអនុក្រឹត្យ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ៕

ដោយ ៖ សហការី


ចែករំលែក៖