ព័ត៌មានទាន់ហេតុការណ៍៖

ជម្រើសជាតិនារីចាម៉ៃកាឡើងវគ្គ១៦ក្រុមចុងក្រោយជាលើកដំបូងនៅ Women’s World Cup ខណៈប្រេស៊ីលធ្លាក់ត្រឹមវគ្គចែកពូល

ចែករំលែក៖

ក្រុមជម្រើសជាតិចាម៉ៃកាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គជម្រុះ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោកនារីWomen’s World Cup ជាលើកដំបូង ខណៈដែលប្រេស៊ីល បានធ្លាក់ចេញពីការប្រកួតដោយខកចិត្ត។ នេះ​ជា​ការ​ជួប​គ្នា​មួយ​ក្នុង​ទីក្រុង Melbourne ​ដែល​បាន​បង្ហាញ​ទម្រង់​ការពារ​របស់ចាម៉ៃកាដ៏រឹងមាំដើម្បី​ធានា​ថា ​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ពួកគេ​ទទួលបានលទ្ធផលស្មើ០ទល់០ ដែលធ្វើឲ្យក្រុមចាម៉ៃកាលើសប្រេស៊ីល១ពិន្ទុឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាមួយបារាំងក្នុងពូល F

ក្រុមជម្រើសជាតិនារីប្រេស៊ីលដែលបានធ្លាក់ចេញក្នុងវគ្គជម្រុះតាមពូលនេះមិនអាចស្វែងរកគ្រាប់បាល់ដែលពួកគេត្រូវការ ហើយបរាជ័យក្នុងការឈានទៅវគ្គ១៦ក្រុមជាលើកដំបូងក្នុងរយៈពេល២៨ឆ្នាំ។ កីឡាការិនី Marta វ័យ៣៧ឆ្នាំគឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលក្នុងការប្រកួត World Cup នារី ដោយរកបាន១៧គ្រាប់ ប៉ុន្តែនឹងមិនបង្ហាញខ្លួនម្តងទៀតឡើយ ដោយការប្រកួតលើកទីរបស់នាងនៅប្រទេសអូស្ត្រាលីនឹងបញ្ចប់ដោយបានបង្ហាញខ្លួនក្នុងវគ្គចែកពូលចំនួន៣ប្រកួត

ក្រុមចាម៉ៃកាបានដាក់ខ្សែការពារឱ្យស្ថិតក្នុងទីតាំងដ៏រឹងមាំមួយ នៅពេលដែលពួកគេរក្សាក្រុមឱ្យស្មើដោយគ្មានគ្រាប់បាល់ ហើយតាមពីក្រោយដោយជ័យជម្នះ យ៉ាងសំខាន់លើប៉ាណាម៉ាដោយគ្មានខ្សែប្រយុទ្ធ Khadija Shaw ដែលត្រូវបានព្យួរបន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងការប្រកួតបើកឆាករបស់ពួកគេ។

នេះជាការចាកចេញដ៏គួរឱ្យខកចិត្តមួយសម្រាប់ក្រុមម្ចាស់ជើងឯកអាមេរិកខាងត្បូង ដែលបាននាំដៃគូអឺរ៉ុបរបស់ពួកគេ អង់គ្លេស ក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រផ្នែកនារីនៅកីឡដ្ឋាន Wembley កាលពីខែមេសា ហើយមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅប្រកួត World Cup

ទន្ទឹមនឹងនោះចាម៉ៃកាបានរក្សា Clean Sheet ចំនួនក្នុងវគ្គចែកពូល ហើយបានបង្ហាញថា ពួកគេគឺជាក្រុមដែលមានការការពាររឹងមាំសម្រាប់ប្រទេសអាហ្វ្រិកមួយនេះដែលមានចំណាត់ថ្នាក់ទាបជាងប្រេស៊ីលឆ្ងាយ

ការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសម្ចាស់ផ្ទះគឺអូស្ត្រាលី និងនូវែលសេឡង់ត្រូវបានរំខានដោយសារសហព័ន្ធផ្ទាល់ខ្លួនរបស់ពួកគេ ដោយក្រុមចាម៉ៃកាបានសរសេរលិខិតចំហមួយដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរជាបន្ទាន់ និងជាប្រព័ន្ធ ហើយភាពជោគជ័យរបស់ពួកគេនឹងផ្តល់ឱ្យពួកគេនូវសំឡេងកាន់តែច្រើនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ Women’s World Cupនៅឆ្នាំនេះ។

បន្ទាប់ពីការប្រកួតបញ្ចប់ក្នុងវគ្គចែកពូលចុងក្រោយជាមួយប្រេស៊ីលដោយគ្មានគ្រាប់បាល់នេះ ក្រុមចាម៉ៃកាអាចប្រឈមមុខនឹងក្រុមនារីកូឡុំប៊ី ឬអាល្លឺម៉ង់ក្នុងវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលបារាំងឆ្លងកាត់ក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល F បន្ទាប់ពីពួកគេយកឈ្នះលើប៉ាណាម៉ាក្នុងការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលដែរនោះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖