ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មចំនួន២នាក់ត្រូវបានកម្លាំងនគរបាលជំនាញស្រុកចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
លោកអធិការស្រុកបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ លោកបានទទួលព័ត៌មានច្បាស់ការណ៍ថាមានករណីចែកចាយគ្រឿងញៀនខុសច្បាប់ ភ្លាមនោះលោកបានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក ចុះធ្វើការបង្រ្កាបជាក់ស្ដែង កាលពីយប់មិញនេះនៅចំណុចភូមិសាមគ្គី ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ។
លោកអធិការស្រុកបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ពេជ្យ គឹមឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
-ចាប់យកសម្ភារវត្ថុតាងរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០១ថង់ សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ពេជ្យ គឹមឡេង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតនៅចំណុចភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃដដែលវេលាម៉ោង១៩និង២០នាទីគឺឈ្មោះ ប្រាក់ សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
-ចាប់យកសម្ភារវត្ថុតាង រួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០២ថង់ សង្ស័យមានសារធាតុញៀន។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០១គ្រឿង និងថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។
ករណីនេះទាំងវត្ថុតាងនិងជនសង្ស័យនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ