ភ្នំពេញ ៖ អ្នកទាំងអស់គ្នាគួរតែដឹងថា៖ ដើម្បីបញ្ជូនទិន្នន័យ មុនដំបូងត្រូវធ្វើការផ្លាស់ប្តូរ “ទិន្នន័យ”នោះឱ្យទៅជា “ស៊ីញ៉ាល់អេឡិកត្រូម៉ាញ៉េទិក” សិន។
អ្វីទៅជា “ទិន្នន័យ ឬ Data” និង “ស៊ីញ៉ាល់ ឬ Signal” ៖
ទិន្នន័យ សំដៅដល់ បរិមាណ តួអក្សរ ឬរូបសញ្ញា នៅលើអ្វីដែលប្រតិបត្តិ និងសម្តែង ដោយកុំព្យូទ័រ ដែលអាចផ្ទុក និងអាចបញ្ជូន នៅក្នុងទម្រង់ជាស៊ីញ៉ាល់អគ្គិសនី និងថតនៅលើឧបករណ៍ម៉ាញេទិក ឧបករណ៍អុបទិក ឬឧបករណ៍ថតមេកានិកដទៃទៀត។
ស៊ីញ៉ាល់ សំដៅដល់ រំយោលចង្វាក់ជីពចរនៃចរន្តអគ្គីសនី ឬរលកវិទ្យុ ដែលបានបញ្ជូន និងបានទទួល។
ទិន្នន័យអាចជាអាន់ណាឡូក (Analog) អាចជាឌីជីផថល (Digital)៖
+ “អាន់ណាឡូក” សំដៅដល់ព័ត៌មានទាំងឡាយណាដែលមានទម្រង់បន្តជាប់គ្នា ។
+ “ឌីជីថល” សំដៅដល់ព័ត៌មានទាំងឡាយដែលមានទម្រង់ដាច់ៗពីគ្នា។
ទិន្នន័យអាន់ណាឡូក ស្ថិតនៅជាទម្រង់នៃតម្លៃបន្តជាប់គ្នា ហើយ ទិន្នន័យឌីជីថល ស្ថិតនៅជាទម្រង់នៃតម្លៃដាច់ៗពីគ្នា។
ស៊ីញ៉ាល់អាចជាអាន់ណាឡូក (Analog) អាចជាឌីជីផថល (Digital)៖+ស៊ីញ៉ាល់អាន់ណាឡូក (Analog Signal) អាចមានតម្លៃមិនកំណត់ចំនួន នៅក្នុងជួរ។
+ រីឯស៊ីញ៉ាល់ឌីជីថល (Digital Signal) អាចមានត្រឹមតែតម្លៃកំណត់ចំនួន នៅក្នុងជួរ។
ភាពខុសគ្នារវាង “ទិន្នន័យ / Data” និង “ស៊ីញ៉ាល់ / Signal” គឺ៖ ជាទូទៅ ការផ្លាស់ប្តូរទិន្នន័យទៅជាលេខ “0” និង “1” មានន័យថាជា បៃណូរីកូដ (binary code)។ ជាងនេះទៅទៀត ស៊ីញ៉ាល់អាន់ណាឡូក អាចមានតម្លៃមិនកំណត់ចំនួន នៅក្នុងជួរ រីឯ ស៊ីញ៉ាល់ឌីជីថលវិញ បានត្រឹមតែតម្លៃកំណត់ចំនួនប៉ុណ្ណោះ។ ចឹងហើយ ទិន្នន័យ និង ស៊ីញ៉ាល់ ជារបស់ពីរយ៉ាងខុសគ្នា ទាំងស្រុង។ ទិន្នន័យ គឺជាទិន្នន័យស្រស់ៗ ឬជាទិន្នន័យមិនទាន់បម្លែងវា។ រូបខាងក្រោមនឹងបញ្ជាក់វា។
តើអ្វីទៅជា មានកាលកំណត់ (Periodic) និងគ្មានកាលកំណត់ (Nonperiodic) ?
ទាំងស៊ីញ៉ាល់អាន់ណាឡូក និងស៊ីញ៉ាល់ឌីជីថល អាចយកមួយនៃទម្រង់ទាំងពីរ៖ អាច យក “មានកាលកំណត់” ឬអាចយក “គ្មានកាលកំណត់” និងពេលខ្លះ យោងទៅលើ “មានកាលកំណត់ ឬ Periodic ”។
ស៊ីញ៉ាល់មានកាលកំណត់ ឬ Periodic Signal បំពេញនូវលំនាំ (Pattern)នៅក្នុងគ្រោងពេលរង្វាស់មួយ ហៅថា “ខួបនៃពេល ឬ Period” នឹងរំលេចចេញលំនាំ (Pattern) ជ្រាំដែលៗ ជាបន្តបន្ទាប់នៅក្នុងខួបនៃពេលដូចគ្នា។
ចំណែកឯ ស៊ីញ៉ាល់គ្មានកាលកំណត់ ឬ Nonperiodic Signal វិញ បានផ្លាស់ប្តូរដោយគ្មានការតាំងបង្ហាញនូវលំនាំ ឬខួប (Cycle) ដែលមិនរំលេចចេញជ្រាំដែលៗដូចមុនៗ នៅលើខួបនៃពេល។
ទាំងស៊ីញ៉ាល់អាន់ណាឡូក និងស៊ីញ៉ាល់ឌីជីថល អាចជា “មានកាលកំណត់” អាចជា “គ្មានកាលកំណត់”។ នៅក្នុងគមនាគមន៍ទិន្នន័យ (Data Communication) យើងប្រើរួមគ្នាទាំង “ស៊ីញ៉ាល់អាន់ណាឡូកមានកាលកំណត់ ឬ Periodic Analog Signal” និង “ស៊ីញ៉ាល់ឌីជីថលគ្មានកាលកំណត់ ឬ Nonperiodic Digital Signal”៕
ដោយ : អុឹម វុត្ថា (នៅមានត)