ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងលោក ហុង ឡុង ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែល អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ទទួលបាននៅ រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ គឺព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ហុង ឡុង ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ 

 ក្នុងព្រះរាជក្រឹត្យ​ បានឲ្យដឹងថា ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះ ធ្វើឡើងតាមការទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សូមបញ្ជាក់ថា លោក ហុង ឡុង មុនការតែងតាំងនេះ លោកមានតួនាទីជានាយកខុទ្ទកាល័យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា តទៅ៕

ដោយ ៖ សហការី


ចែករំលែក៖