ភ្នំពេញ ៖ ភាពខុសគ្នារវាង បន្ទាបង់ (Bandwidth) និង ល្បឿន (Speed)។
ភាពខុសគ្នាគន្លឹះរវាង Bandwidth និង Speed គឺ៖
Bandwidth គឺជាទំហំ (Capacity) ដែលអាចរកបាន សម្រាប់ប្រើប្រាស់ ក្នុងការបញ្ជូនស៊ីញ៉ាល់។
Speed គឺជាអត្រានៃការបម្លាស់ទី ឬបញ្ជូនទិន្នន័យ។
Bandwidth និង Speed មានប៉ារ៉ាម៉ែត្រពីរ ដែលយោងទៅលើការសម្តែងរបស់ប្រព័ន្ធ។
នៅពេលដែលយើងនិយាយនៅក្នុងការតភ្ជាប់អ៊ីនធឺណិត នោះ Bandwidth និង Speed មានន័យដូចគ្នា គឺសំដៅដល់អត្រានៃការបម្លាស់ទី ឬបញ្ចូនទិន្នន័យ ឬអត្រាប៊ីត។
អត្រាប៊ីត (Data Transfer Rate / Bit Rate) សំដៅចំនួនទិន្នន័យ ដែលបញ្ជូនក្នុងមួយវិនាទី។
ទោះបីជាយ៉ាងណា Bandwidth និង Speed វានៅតែមានន័យខុសគ្នា នៅក្នុងការតភ្ជាប់បណ្តាញ និងការទំនាក់ទំនង។
Bandwidth (បន្ទាបង់)៖
+ គឺជាទំហំដែលអាចរកបាន សម្រាប់ប្រើប្រាស់ ក្នុងការបញ្ជូនស៊ីញ៉ាល់ទិន្នន័យ
+ ខ្នាតនៃ Bandwidth គិតជា Hz នៅក្នុងទូរគមនាគមន៍ និងគិតជា bps នៅក្នុងបណ្តាញ។
Speed (ល្បឿន)៖
+ គឺជាអត្រាបម្លាស់ទី ឬបញ្ជូនទិន្នន័យ ឆ្លងកាត់ផ្នែកបញ្ជូនស៊ីញ៉ាល់
+ ខ្នាតនៃ Speed គិតជា bps (Bit per Second)៕
ដោយ ៖ សហការី