ព័ត៌មានទាន់ហេតុការណ៍៖

ការប្រើប្រាស់ទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ សម្រាប់ការបញ្ជូនស៊ីញ៉ាល់ទិន្នន័យ

ចែករំលែក៖

ភ្នំពេញ ៖ ការប្រើប្រាស់ទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ សម្រាប់ការបញ្ជូនស៊ីញ៉ាល់ទិន្នន័យ៖ នេះជាការលើកឡើងពី លោក អុឹម វត្ថា ទីប្រឹក្សា ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍។ 

ក) បណ្តាញទូរស័ព្ទ “Telephone Networks”៖

បណ្តាញទូរស័ព្ទ ប្រើប្រាស់បមាណីសៀគ្វី (Circuit Switching) ។ 

បណ្តាញទូរស័ព្ទ បានចាប់ផ្តើមនៅក្នុងឆ្នាំ១៨០០។ បណ្តាញទាំងមូល វាអាស្រ័យទៅនឹងប្រព័ន្ធទូរស័ព្ទជំនាន់បុរាណ ហៅថា Plain Old Telephone System (POTS) ដែលដើមកំណើតរបស់វានូវប្រព័ន្ធអាន់ណាឡូក ប្រើប្រាស់ស៊ីញ៉ាល់អាន់ណាឡូក ដើម្បីបញ្ជូនស៊ីញ៉ាល់សំឡេង។

ក្នុងផ្នែកនេះ យើងនឹងពិភាក្សាអំពី៖

+ សមាសធាតុមូលដ្ឋាន (Major Components)

+ LATAs

+ ការផ្តល់ស៊ីញ៉ាល់ (Signaling)

+ សេវាដែលផ្តល់ដោយបណ្តាញទូរស័ព្ទ (Services provided by Telephone Networks)

១) សមាសធាតុមូលដ្ឋាននៃបណ្តាញទូរស័ព្ទ មាននៅក្នុងរូប ៩.១

២) សេវា LATAs នៃបណ្តាញទូរស័ព្ទ (រូប ៩.២)៖

សេវា Intra-LATA បានផ្តល់ដោយបណ្តាប្រតិបត្តិករបញ្ជរទូរស័ព្ទផ្ទៃក្នុង (Local Exchange Carriers)។

នៅក្នុងឆ្នាំ១៩៩៦ មានប្រភេទប្រតិបត្តិករបញ្ជរទូរស័ព្ទផ្ទៃក្នុងចំនួនពីរ គឺ បណ្តាប្រត្តិបត្តិករបញ្ជរផ្ទៃក្នុងកំពុងប្រតិបត្តិការ (incumbent local exchange carriers and competitive exchange carriers) និង បណ្តាប្រត្តិបត្តិករបញ្ជរផ្ទៃក្នុងថ្មីចូលមកប្រកួតប្រជែង (competitive local exchange carriers)។

ពាក្យថា LATAs ជាការកំណត់ន័យដោយនិយ័តករទូរគមនាគមន៍នៃសហរដ្ឋអាម៉េរិក ដែលសំដៅដល់ពាក្យពេញគឺ Local Access and Transport Area បកជាភាសាខ្មែរថា លទ្ធភាពនៃការចូលទៅប្រើប្រាស់ផ្ទៃក្នុង និងតំបន់គមនាគមន៍។

Point of Presence (POP) សំដៅដល់ Point ដែលនៅក្នុងនោះ បណ្តាញពីរ ឬបណ្តាញ ច្រើន ឬឧបករណ៍គមនាគមន៍ បង្កឱ្យមានការតភ្ជាប់រវាងគ្នា។ Point of Presence (POP) សំដៅដល់ចំនុចផ្តល់លទ្ធភាពចូលទៅប្រើប្រាស់ (Access Point) ដូចជា ទីតាំង ឬ មធ្យោបាយ ដែលតភ្ជាប់ទៅនឹងជាមួយនឹងកន្លែងមួយ ដែលជួយឱ្យឧបករណ៍ដទៃពីគ្នា តភ្ជាប់គ្នាជាមួយនឹងអ៊ីនធឺណិត។

៣) ការផ្តល់ស៊ីញ៉ាល់ “Signaling” (រូបទី ៩.៤)៖

ការផ្តល់ស៊ីញ៉ាល់ (Signaling) សំដៅដល់ការប្រើប្រាស់ស៊ីញ៉ាល់ សម្រាប់ត្រួតពិនិត្យការទំនាក់ទំនង។

កិច្ចការនៃការបម្លាស់ទីទិន្នន័យ (Data Transfer) និងការផ្តល់ស៊ីញ៉ាល់ (Signaling) គឺជាការញែកបែងចែកនៅក្នុងបណ្តាញទូរស័ព្ទទំនើប មានន័យថា ការបម្លាស់ទីទិន្នន័យ អាចប្រព្រឹត្តទៅបានសម្រាប់តែក្នុងបណ្តាញតែមួយ រីឯការផ្តល់ស៊ីញ៉ាល់​អាចប្រព្រឹត្តទៅ សម្រាប់ជាមួយបណ្តាញទីទៃពីគ្នា។

ខ) ម៉ូដែម (Dual-up Modem)៖

ខ្សែទូរស័ព្ទបុរាណ អាចដឹកនាំក្នុងបង់ហ្វ្រេកង់ស៍រវាង 300-3300Hz ដែលផ្តល់ឱ្យវាទាំងនោះនូវបន្ទាបង់ 3000Hz ។ 

អត្រាទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនស៊ីញ៉ាល់សំឡេង ដែលជាកន្លែងក្នុងការដោះស្រាយនៃការឆ្លងរំខាន និងការធ្វើឱ្យថយចុះ អាចទទួលយកបាន ដោយគ្មានការបាត់បង់នូវភាពវៃឆ្លាត។

ពាក្យថា ម៉ូដែម (Modem) មកពីពាក្យបូកបញ្ចូលគ្នាពីរ គឺ ការប្តូរតាន (Modulation) + ការប្តូរតានឡើងវិញ (Demodulation)។

៣) ADSL (Asynchronous Digital Subscriber Line)៖

ADSL (Asynchronous Digital Subscriber Line) គឺជាបណ្តាញសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅ ប៉ន្តែវាមិនសមជាមួយនឹងការប្រើប្រាស់សម្រាប់អ្នកធ្វើការងារធុរកិច្ច ឬក្រុមហ៊ុនធុរកិច្ចឡើយ។

បណ្តាញខ្សែទូរស័ព្ទកំពុងមាន អាចកាន់កាប់តែត្រឹមបន្ទាបង់ 1.1 KHz ប៉ុណ្ណោះ។

ADSL គឺជាបច្ចេកវិទ្យាបានធ្វើបច្ចុប្បន្នភាពក្នុងការបង្កើតសមត្ថភាពបណ្តាញទូរស័ព្ទកំពុងមាន ក្នុងការបញ្ជូនទិន្នន័យ តែវាអាស្រ័យទៅលើស្ថានភាពនៃគុណភាពបណ្តាញខ្សែនេះផងដែរ។

៤) ទូរទស្សន៍ខ្សែកាប្លិ៍ (Cable TV)៖

បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ គឺជាបច្ចេកវិទ្យាមួយ ដែលបានផ្តល់លទ្ធភាពដល់អ្នកផ្តល់    សេវាវីឌីអូ បានចូលទៅផ្តល់សេវារបស់ខ្លួននៅលើបណ្តាញអ៊ីនធឺណិត។

បណ្តាញនេះ អាចផ្តល់ជូនអ្នកប្រើប្រាស់មានលទ្ធភាពសេវាអ៊ីនធឺណិតល្បឿនលឿនផងដែរ។

តទៅនេះ យើងនឹងសិក្សាអំពី បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍បុរាណ (Traditional Cable Networks) និង បណ្តាញកូនកាត់សសៃអុបទិកនិងសសៃកូអាក់ស្យាល់ (Hybrid Fiber-Coaxial (HFC) Network) ។

បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍បុរាណ អាចបញ្ជូនតែក្នុងទិសដៅតែមួយប៉ុណ្ណោះ (Unidirectional) រីឯបណ្តាញកូនកាត់សសៃអុបទិកនិងសសៃកូអាក់ស្យាល់ អាចបញ្ជូនតែក្នុងទិសដៅទាំងសងខាង (Bidirectional)។ 

៥) បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍សម្រាប់បម្លាស់ទីទិន្នន័យ៖

ក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ បានចូលខ្លួនទៅប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ សម្រាប់អតិថិជនទូទៅ ដែលជាអ្នកប្រើប្រាស់បម្លាស់តីទិន្នន័យល្បឿនលឿន។

តទៅនេះ យើងនឹងពិភាក្សាគ្នាលើបច្ចេកវិទ្យាមួយចំនួន ដូចជា Bandwidth, Sharing, CM and CMTS និង Data Transmission Scheme DOCSIS។

លំហូរទាញយកទិន្នន័យ (Downstream data) គឺជាការប្តូរតាន ប្រើប្រាស់បច្ចេកវិទ្យា     ប្តូរតាន 64-QAM។ ជាទ្រឹស្តី លំហូរទាញយកទិន្នន័យ (Downstream data) គឺ 30 Mbps។

លំហូរបញ្ជូនទិន្នន័យ (Upstream data) គឺជាការប្តូរតាន ប្រើប្រាស់បច្ចេកវិទ្យាប្តូរតាន QPSK ។ ជាទ្រឹស្តី លំហូរបញ្ជូនទិន្នន័យ (Upstream data) គឺ 12 Mbps៕

ដោយ ៖ សហការី


ចែករំលែក៖