ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង០០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចុះល្បាតនៅក្នុងភូមិសាស្រ្ត ដល់ចំណុចភ្នំដំបង ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យក៏បានធ្វើការឃាត់ខ្លួន មកសួរនាំ និងឆែកឆេរលើដងខ្លួន ឃើញមានម្សៅក្រាម ពណ៌សថ្លាសង្ស័យម៉ាទឹកកក០១កញ្ចប់ធំ។
កម្លាំងនគរបាលផែនជំនាញប្រឆាំងគ្រឿងញៀននៃអធិការក្រុងប៉ៃលិនបានបន្តថា ជនសង្ស័យនេះឈ្មោះ ឯម ឈួន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញក៏ប្រមូលវត្ថុតាងសរុបរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់ធំទម្ងន់៣,៧៦ក្រាម សាច់ថ្នាំសុទ្ធ។
២-ទូរស័ព្ទដៃម៉ាកVivo ពណ៌ទឹកមាសចំនួន០១គ្រឿង។
៣-ម៉ូតូស៊េរីចាស់ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។
សមត្ថកិច្ចផែនជំនាញគ្រឿងញៀនក្រុងប៉ៃលិនបានបន្តទៀតថា÷ករណីខាងលើនេះ លោកបានស្នើសុំយោបល់ពីលោកស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ស សារ៉េត