ភ្នំពេញ ៖ តំណែងក្នុងរដ្ឋសភាសម្រាប់នីតិកាលទី៧ ៖
១-លោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា
២-ឯកឧត្តម ជៀម យៀប អនុប្រធានទី១រដ្ឋសភា
៣-ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ។
នេះបើយោងតាមប្រសាសន៍សារសំខាន់ជាបន្ទាន់មួយរបស់សម្ដេចតេជោ ហ៊ុនសែន នៅយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ ហើយ កិតិ្តទេសាភិបាល បណ្ឌិតហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ខែសីហាឆ្នាំ ២០២៣។
លោក ឌិត មន្ទីរ ប្រធានតុលាការកំពូលបច្ចុប្បន្ន ដោយស្ថានភាពអាយុ និងសុខភាព លោកបានថ្វាយលិខិតទៅព្រះមហាក្សត្រ ដើម្បីសុំចូលនិវត្តន៍ ។
គណៈរដ្ឋមន្ត្រីថ្មី បានរៀបចំរួចស្រេចហើយ គ្រាន់តែមិនទាន់ទទួលបានការអនុម័តពីរដ្ឋសភា។ ហើយព្រឹកស្អែកនេះ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការអចិន្ត្រៃយ៍ ជួបជាមួយរាជរដ្ឋាភិបាលនីតិកាលទី៦ ហ្នឹងរាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ៕
ដោយ ៖ សិលា