ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១០ សីហា ចំនួន ២៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨១នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨១នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ៖ 

+ជួញដូរ ៤ករណី ឃាត់ ៧នាក់ (ស្រី ២នាក់)។

+ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ៣៨នាក់ (ស្រី ២នាក់)។

+ប្រើប្រាស់ ៦ករណី ឃាត់ ៣៦នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែសីហា រួមមាន ៖ 

-មេតំហ្វេតាមីន (Ice) = ១៩៤៣,៤៦ក្រាមនិង ៥២កញ្ចប់តូច។

-មេតំហ្វេតាមីន (Wy) = ០,៤៥ក្រាម។

-កេតាមីន (Ke) = ១០២,៩៩ក្រាមនិង៧កញ្ចប់តូច។

-អុិចស្តាសុី (mdma) = ១០២៣៨៨,៦២ក្រាម។

លទ្ធផលខាងលើ ១៦អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ១២អង្គភាព 

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យក Ice ៧៤៤,៥០ក្រាម, Ke ១៧,៧៤ក្រាម និង MDMA ១០២៣៥២,២៧ក្រាម។ 

២ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៥៣ក្រាម, Wy ០,២៦ក្រាម, Ke ២៤,៤៥ក្រាម និង MDMA ១៥,២៥ក្រាម។

៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៤ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,០១ក្រាមនិង៣កញ្ចប់តូច។

៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២០នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៥,៣៨ក្រាម។

៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ៤១កញ្ចប់តូច និង Ke ៧កញ្ចប់តូច។

១០ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ២,៥០ក្រាម។

១១ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

១២ / ត្បូងឃ្មុំ៖ រក្សាទុក ៤ករណី ឃាត់ ៤នាក់ ចាប់យក Ice ៨កញ្ចប់តូចនិង Wy ០,១៨ក្រាម។

កងរាជអាវុធហត្ថ ៖ ៤អង្គភាព

១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ke ៦០,៨០ក្រាម និង MDMA ១៩,៣០ក្រាម។

២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤,៧៣ក្រាម។

៣ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១២នាក់ ចាប់យក Ice ៤,៩៥ក្រាម។

៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១១៧០,០ក្រាម និង Ke ១,៨០ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖