ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៤រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្ន បានចេញអនុក្រឹត្យផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៤រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ នេះបើយោងតាមអនុក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា, តាមរយៈអនុក្រឹត្យបានរួមមាន : 

១-លោកឧត្តមសេនីយ៍ឯក ពុំ វិត្យា អត្តលេខ ០៧៣៨ ពីប្រធាននាយកដ្ឋានសរុប ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

២-លោកឧត្តមសេនីយ៍ឯក យូ សារុំ អត្តលេខ ៧១៨៦៦ ពីប្រធាននាយកដ្ឋានបរទេសអន្តោប្រវេសន៍ ទៅជា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។ 

៣-លោកឧត្តមសេនីយ៍ទោ នាង សុឃាង អត្តលេខ ១៥៨៨៨ ពីប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីទៅជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប។ 

៤-លោកឧត្តមសេនីយ៍ទោ សួន សុជាតិ អត្តលេខ ៥៣៧៩៤ ពីអនុប្រធាននាយកដ្ឋានសរុប ទៅជាប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមាន ចែងក្នុងមាត្រា១ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖