ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីពលរដ្ឋពុលបាយមាន់នៅស្រុកស្រីសន្ធរ ពេលនេះពួកគាត់បានចេញទៅផ្ទះអស់ហេីយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ករណីពលរដ្ឋពុលបាយមាន់ដែលមកពីឃុំបារាយណ៍ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ ពេលនេះបានចេញទៅផ្ទះវិញហេីយ។  

    លោកវេជ្ជបណ្ឌិត ម៉ោ ប៊ុនឡេង ប្រធានមន្ទីរពេទ្យបង្អែកស្រីសន្ធរបានបញ្ជាក់ប្រាប់ថា ករណីប្រជាពលរដ្ឋមានជំងឺពុលបាយមាន់ដែលមកពីឃុំបារាយណ៍បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរកាលពីរសៀល ម៉ោង២ ថ្ងៃទី១០ ខែសីហាឆ្នាំ២០២៣សរុបមានចំនួន១៧នាក់ ក្នុងនោះមានក្មេងអាយុក្រោម១៥ឆ្នាំ ចំនួន១២នាក់ (ស្រី៣នាក់) និងអាយុលើស១៥ឆ្នាំចំនួន៥នាក់(ស្រី៣នាក់) មកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទីយប់ ស្ថានភាពអ្នកជំងឺមានសភាពធូរស្រាល ហើយបានអនុញ្ញាតឱ្យគាត់ចេញទៅផ្ទះចំនួន១៦នាក់ នៅសល់១នាក់ ដោយគាត់មានជំងឺប្រចាំកាយស្រាប់ គឺជំងឺលើសសម្ពាធឈាម(AVC) ដូច្នេះហើយគ្រូពេទ្យតម្រូវឱ្យគាត់សម្រាកព្យាបាលបន្តទៀតសិន៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖