ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន ដែលជានាយករដ្ឋមន្ត្រីកាន់ដំណែងបានយូរជាងគេលើពិភពលោក បានមានប្រសាសន៍រម្លឹកថា ៖ “ខ្ញុំចង់ឃើញគណៈរដ្ឋមន្ត្រីថ្មីចេញដំណើរដោយស្វាហាប់ អង់អាចក្លាហាន មានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រជាជន និងដឹកនាំសេដ្ឋកិច្ចដ៏រឹងមាំ” ។ សម្តេចថ្លែងក្នុង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាល អាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ម្សិលមុិញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មីដែល ជំនួបនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
សម្ដេចតេជោ បានស្នើអោយ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់ ក្នុងអាណត្តិទី៧ ថ្មីនេះ ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយប្រជាពលរដ្ឋអោយបានច្រើនដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។
សម្ដេចតេជោ សូមអោយ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវ មន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែលត្រូវទទួលភារកិច្ចថ្មី ៕
ដោយ ៖ សហការី