ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពីជិះម៉ូតូបុករថយន្តពីក្រោយតាមផ្លូវលេខ ១៤៣ ត្រង់ចំណុចភូមិអន្លង់ស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ខែសីហាឆ្នាំ២០២៣។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BZ.5961បើកបរដោយឈ្មោះ ខ្វាន់ សំអាង ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុករថយន្តមួយគ្រឿងពីក្រោយដែលឈប់នៅលើចញ្ចើមផ្លូវ មិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខនិងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។ប្រភពបានបន្តទៀតថា ក្រោយកើតហេតុអ្នកបើកបររថយន្តគេចខ្លួនក្រោយពេលកើតហេតុ ដែលកំពុងឈប់នៅលើផ្លូវស្របទិសគ្នា។
ចំពោះវត្តុតាងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ ចំណែករថយន្តកំពុងស្រាវជ្រាវ៕
ដោយ៖ ចន្ទ លីហ្សា