ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!​ ខណៈឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦២នាក់ ក្នុងពេលមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៦២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​។ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ១៦ករណី ឃាត់ ៤២នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០២,៦២ក្រាមនិង ១០កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ២១នាក់។

*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៩៦ក្រាម។

*៥ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៨កញ្ចប់តូច។

*៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៥នាក់ ស្រី ១នាក់ ចាប់យក Ice ៩៦,០ក្រាម។

*៨ / ព្រះវិហារ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៩ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៥,៥៦ក្រាម។

*១០ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១០ក្រាម៕

ដោយ៖សហការី​


ចែករំលែក៖