ក្លិបញញួរធំ West Ham United បានចុះហត្ថលេខាលើខ្សែបម្រើ James Ward-Prowse ពីក្លិប Southampton ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកាលពីថ្ងៃចន្ទ ទី១៤ សីហា ដោយក្លិបបានបញ្ជាក់ដោយតម្លៃផ្ទេរត្រូវបានគេរាយការណ៍ថា មានប្រហែល៣០លានផោន (៣៨.០៨លានដុល្លារ)។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួនជាង៤០០ប្រកួតឱ្យ Southampton និងជាប្រធានក្រុមកាលពីរដូវកាលមុន នៅពេលដែលពួកគេត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីបញ្ចប់នៅបាតតារាង។
ខ្សែបម្រើ Ward-Prowse បានប្រាប់គេហទំព័ររបស់ West Ham ថា “ខ្ញុំពិតជាភ្ញាក់ផ្អើលក្នុងការមកទីនេះ។ វាពិតជាល្អណាស់ដែលបានមកទីនេះ ហើយខ្ញុំទន្ទឹងរង់ចាំការបន្ត”។
Ward-Prowse ដែលស្ថិតក្នុងជម្រើស១១នាក់របស់ក្រុមជម្រើសជាតិអង់គ្លេសបានចំណាយពេលពីរទសវត្សរ៍នៅ Southampton។ គាត់បានចូលហ្វឹកហាត់រៀននៅសាលា South coast Club ដែលមានអាយុ៨ឆ្នាំ ហើយបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅអាយុ១៦ឆ្នាំក្នុងឆ្នាំ២០១១។
កីឡាកររូបនេះបានស៊ុតបាល់បញ្ចូលទី១៧គ្រាប់ ដោយភាគច្រើនជាគ្រាប់បាល់ពីការទាត់បាល់ហ្វ្រីឃីកនៅ Premier League ដែលតិចជាងវីរបុរសរបស់គាត់គឺអតីតខ្សែបម្រើ Manchester United លោក David Beckham ដែលកាន់កំណត់ត្រាការស៊ុតបាល់ហ្វ្រីឃីត។Ward-Prowse បានអះអាងថា “នេះគឺជាក្លិបដែលមានការកើនឡើងជាច្រើនឆ្នាំមកហើយ។ ចេញពីភាពជោគជ័យនៅក្នុង Europa Conference League កាលពីឆ្នាំមុន អ្នកអាចមានអារម្មណ៍ថាមានសន្ទុះពិតប្រាកដនៅជុំវិញក្លិបនេះ។ វាពិតជាអស្ចារ្យណាស់ដែលបានក្លាយជាផ្នែកមួយនៃក្រុមហើយខ្ញុំមិនអាចរង់ចាំក្នុងការលេងតួនាទីរបស់ខ្ញុំនៅក្នុងការប្រកួតខាងមុខនេះ” ។
Ward-Prowse គឺជាការចុះហត្ថលេខាទី២របស់ West Ham នៃទីផ្សារដោះដូរកីឡាករបន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Edson Alvarez ពី Ajax។ West Ham ក៏ធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Harry Maguire របស់ Manchester United ដោយប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា ក្លិបនៅទីក្រុងឡុងបានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល៣០លានផោនសម្រាប់ខ្សែការពារកណ្តាលរូបនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA/Reuters)